Coming back Soon

we are under construction!

coming back soon!

we are under construction!

coming back soon!

we are under construction!

coming back soon!

we are under construction!

ស្រឡាញ់ខ្មែរ ត្រូវជួយជាវ CD និង VCD Original ដើម្បីជួយលើកតម្កើងវប្បធម៌និងសិល្ប៖ខ្មែរ!!

Saturday, February 1, 2014

តោះ! ទៅបើកប្រអប់Lumia 1320ទាំងអស់គ្នា

ថ្ងៃនេះCamstarចង់នាំប្រិយមិត្តទៅបើកប្រអប់ទូរស័ព្ទស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុនNokia មានទំហំ អេក្រង់ធំដែលទើបតែមកដល់ និងចរាចរណ៏លើទីផ្សារកម្ពុជាយើងប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ នោះគឺ Lumia 1320។ ចំពោះតម្លៃរបស់ស្មាតហ្វូនម៉ូដែលនេះប្រហែលជា៣៣៥ដុល្លាអាមេរិក។



















ប្រភពពី៖ GSMarena

Galaxy S4 ស្ទាយថ្មី​ រួម​ជា​មួយ​សន្ទះ​ខាង​ក្រោយ​ដូច​ស្បែក

តើក្រុមហ៊ុន កំពុងតែលែងល្បែងអ្វីនឹង ជាមួយពួកយើង? Galaxy S4​ បាន​ចេញ​លក់​ជិត​មួយ​ឆ្នាំ​ទៅ​ហើយ​ ហើយ​ពួក​យើង​ក៏​កំពុង​តែ​ទន្ទឹង​រង់​ចាំ​ Galaxy​ S5 ​ទៀត​ ប៉ុន្តែ​Samsung​បែរ​ជា​ដាក់​ Galaxy​ S4​ ដែល​មាន​ព៌ណ​ខ្មៅ​ទៅ​វិញ។
នៅថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន Samsung បានបញ្ចេញនូវ​ Galaxy​ S4​ និង​ S4​ mini​ ថ្មី​មួយ​ទៀត​ ពោល​វា​មាន​ព៌ណ​ខ្មៅ​ក្រាស់ ​រួម​ជា​មួយ​សន្ទះ​ខាង​ក្រោយ​ដូច​ស្បែក​កាបូប​ ដែល​បាន​រចនា​អោយ​ស្រដៀង​នឹង​ Note​ 3​ ដែរ។​ ដោយ​យោង​ទៅ​តាម​ព៌តមាន​លំអិត​ពីក្រុមហ៊ុន ​Samsung​ បាន​អោយ​ដឹង​ថា ​ម៉ូឌែល​នេះ​ គឺ​ជា​ម៉ូឌែល​ I9595​ ដែល​ប្រើប្រាស់​ CPU​ Snapdragon​ 600​ GPU​ Krait​ 300​ រ៉េម​ 2GB​ អង្គ​ផ្ទុក​ទិន្នន័យ​ 16GB​ និង​កាមេរ៉ា​ 13​ មេហ្គាភិចសែល។
ក្រលេកទៅមើល Galaxy S4 mini ព៌ណខ្មៅស៊េរីថ្មីនេះវិញ​ ក៏​នៅ​តែ​មាន​ Hardware​ ដូច​ទៅ​នឹង​អាស៊េរី​ចាស់​ដែរ​ ពោល​វា​មាន​អេក្រង់​ទំហំ​ 4.3​ អ៊ីញ​ qHD,​ CPU​ Snapdragon​ 400​ Dual-core​ 1.7Ghz,​ រ៉េម​ទំហំ​ 1.5GB​ និង​កាមេរ៉ា​ទំហំ​ 8​មេហ្គា​ភិច​សែល។
Galaxy S4 និង S4 mini នឹងចាប់ផ្តើមដាក់លក់នៅក្នុងទីផ្សារ​នៅ​រុស្សី ​ក្នុង​ខែ​ក្រោយ​ហើយ​ ដែល​ S4​ នឹង​មាន​តម្លៃ​ 660$​ ចំណែក​ឯ​អាតូច​វិញ​តម្លៃ​ 460$។​ យ៉ាង​ណា​មិញ​ Samsung​ មិន​បាន​បញ្ជាក់​ថា​ វា​នឹង​មាន​លក់​ទូទាំង​សកល​លោក​នោះ​ទេ ​តែ​ប្រហែល​ជា​នឹង​មិន​មាន​នោះ​ទេ​ ដោយ​សារ​ S4​ Black ​Edition​ នេះ​ នឹង​មិន​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ណាស់ណា​នោះ​ទេ។
សម្រាប់ប្រិយមិត្តទាំងអស់គ្នាវិញ មានចំណាប់អារម្មណ៍យ៉ាងណាដែរ​ ចំពោះ​ម៉ូឌែល​ S4​ ព៌ណ​ខ្មៅ​ និង​សន្ទះ​ខាង​ក្រោយ​យ៉ាង​ស្រស់​ស្អាត​មួយ​នេះ?​ សម្រាប់​ខ្ញុំ​វិញ​ គឺ​វា​ពិត​ជា​ស្រស់​ស្អាត​ ប៉ុន្តែ​វា​យឺត​ពេល​ទៅ​ហើយ​ ដោយ​សារ​លុយ​សន្សំ​របស់​ខ្ញុំ​គឺ​សម្រាប់​ទិញ​ Galaxy​ S5​ មិនមែន​ Galaxy​ S4​ នោះ​ទេ។

ប្រភពពី៖ CamboReport

Lumia 720 ទទួលបានការបន្ទាន់សម័យទៅជំនាន់ Window Phone Blackហើយ!!!

ថ្ងៃនេះប្រិយមិត្តដែលនិយមប្រើប្រាស់Window Phoneដែលជាផលិតផលរបស់ក្រុមហ៊ុនNokia ច្បាស់ជាសប្បាយចិត្តមិនខាន ដោយសារតែក្រុមហ៊ុន Nokia ទើបតែបានអនុញ្ញាត្តិអោយLumia 720 ធ្វើការបន្ទាន់សម័យទៅជំនាន់ថ្មីគឺ Window Phone Black ដែលជាបច្ចេកវិទ្យាថ្មីចុងក្រោយ របស់Nokia
Window Phone Black នេះបាននាំយកនូវលក្ខណៈពិសេសដូចជា អេក្រង់ប្រភេទGlance, Nokia កាមេរ៉ា, ការគាំទ្រសម្រាប់ប៊្លូធូស 4.0 និង Nokia Beamer (Lumia 720 មិនទទួលបានដោយសារ តែតម្រូវការ RAM ទំហំ 1GB) ។ ក្រៅពីLumia 720 ក៏មានម៉ូដែលមួយចំនួនទៀតផងដែរ ដែល ទទួលបានការបន្ទាន់សម័យរួចរាល់ ដូចជា Lumia 520, Lumia 625, Lumia 920, Lumia 1020 AT&T variant។ ចំនែកទូរស័ព្ទ Lumia 620 ជាស្មាតហ្វូនតែមួយគត់ដែលមិនទាន់ទទួលបាន ការបន្ទាន់សម័យនេះ

ប្រភពពី៖ GSMaren

យុមយក្ស!!! Nexus 5 មានពណ៌ក្រហម?

បន្ទាប់ពីមានព័ត៌មានលេចលឺជាច្រើនរយៈពេលពីរបីសប្តាហ៏ជាប់ៗគ្នាមកថា Nexus 5 អាចនឹងមាន ពណ៌ផ្សេងក្រៅពីពណ៌សលាយខ្មៅ ថ្ងៃនេះព័ត៌មានទាក់ទងនឹងNexus 5 ចាប់កក្រើកម្តងទៀត ហើយ។ ដោយយោងតាមគណនីTwitterរបស់@evleaks បានបង្ហោះរូបភាពថ្មីមួយរបស់Nexus 5មានពណ៌ក្រហមដែលជាស្មាតហ្វូននៃការសហការ គ្នារវាងក្រុមហ៊ុនGoogleនិងLG។ 
តាមរយៈរូបភាពខាងលើបានបង្ហាញអោយឃើញថា Nexus 5 មួយនេះមានរូបរាងដូចនឹង Nexus 5 ដែលកំពុងចរាចណ៏លើទីផ្សារបច្ចុប្បន្នផងដែរ ខុសគ្នាត្រង់ផ្នែកខាងក្រោយ និងគែមមានផ្ទៃពណ៌ ក្រហមសុទ្ធ ចំនែករន្ធសម្រាប់ស្តាប់ការសន្ទនា ក៏មានពណ៌ក្រហមផងដែរ។
បើទោះបីជាយ៉ាងណាក៏ដោយ មិនមានព័ត៌មានណាបញ្ជាក់ជាផ្លូវការនៅឡើយទេ ថាNexus 5 នឹងមានពណ៌ក្រហម។

ប្រភពពី ៖ GSMarena

Thursday, January 30, 2014

បែកធ្លាយរូបភាព២សន្លឹករបស់ LG Optimus G Pro 2



បន្ទាប់ពី LG Optimus G Pro របស់ក្រុមហ៊ុន LG មានការគាំទ្រខ្លាំងពីបណ្តាអតិថិជនជាច្រើន នាពេលថ្មីៗនេះ ក្រុមហ៊ុន LG បានអះអាងថានឹងមានស្មាតហ្វូនថ្មីដែលនឹងត្រូវមកជំនួសតំណែង LG Optimus G Pro ស្មាតហ្វូនថ្មីនេះមានឈ្មោះថា LG Optimus G Pro2 ប៉ុន្តែក្រុមហ៊ុនរបស់កូរ៉េ ខាងត្បូងមួយនេះ មិនបានបញ្ជាក់ពីព័ត៌មានលម្អិតណាមួយទាក់ទងនឹង ផ្នែករឹង និង ការរចនា រូបរាងទាំងមូលនៃស្មាតហ្វូនប្រភេទ​Phabletនេះទេ

 ថ្មីៗនេះមានការបែកធ្លាយរូបភាពពីរសន្លឹករបស់ស្មាតហ្វូនម៉ូដែលថ្មីនេះ តាមរយៈរូបភាព ពីរសន្លឹកនេះបានបង្ហាញថាLG Optimus G Pro2 មានការរចនាស្រដៀងគ្នាទៅនឹងស្មាតហ្វូន បច្ចុប្បន្នដែលក្រុមហ៊ុន LG កំពុងចរាចរណ៏លើទីផ្សារនោះគឺ LG G2 Phabletប្រភេទនេះ​ នឹងមាន ប៊ូតុងនៅខាងក្រោយ ហើយមុខងាររបស់វាត្រូវបានគេនិយាយតៗគ្នាថាស្រដៀង LG G2 ចំនែក អេក្រង់របស់វាវិញ ទំហំ៦អ៊ីញប្រភេទ Full HD នឹងអាចបំពាក់មកជាមួយ Snapdragon 800 chipset និងអាចមានមុខងារពិសេសមួយចំនួនទៀតដូចជា Knock, Guest Mode និងQSlide

ក្រុមហ៊ុនLGបានរចនាស្មាតហ្វូនប្រភេទPhabletនេះឡើង សម្រាប់ធ្វើការតតាំងជាមួយ ស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung គឺ Galaxy Note 3ដែលកំពុងតែមានឥទ្ធិពលលើទីផ្សារខ្លាំង នាពេលបច្ចុប្បន្ន។ ក្រុមហ៊ុនLGក៏បានប្រកាសផងដែរថា LG Optimus G Pro2 នឹងត្រូវបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៏ប្រចាំឆ្នាំសមាជទូរស័ព្ទពិភពលោកនាខែកុម្ភៈខាងមុខនេះហើយ។  

ប្រភពពី៖ GSMarena

Tuesday, January 28, 2014

[Kh-Pop] Phleng Record Mini Album​​ "អវត្តមានបងជាក្តីសុខអូន"




Phleng Record Mini Album​​ (Original CD)
Artist : Vanilla, K-Ice
Released : 15/Jan/2014

Track list :


០១. អវត្តមានបងជាក្តីសុខអូន (Vanilla)
០២. កុំដេញបងចេញពីផែនដីនេះ (K-Ice)
០៣. Teacher! (Vanilla and K-Ice)
០៤. ស្រឡាញ់គេយូរប៉ុណ្ណាហើយ? (Vanilla)
០៥. ស្រឡាញ់មិត្តភក្តិសង្សារ (Vanilla)
០៦. ញ៉ិកញ៉ក់ម្ល៉េះ! (Vanilla)
០៧. ខ្លាចបាត់អូនជាងខ្លាចខ្មោច (K-Ice)
០៨. ស្រឡាញ់អូន១០ឆ្នាំ១០ដងទៀត (Vanilla and K-Ice)


(Total Size : 55.98MB)

Saturday, January 25, 2014

[Kh-Pop] Town CD Album Vol 47​​ "អារម្មណ៏ត្រូវការបង"



Town CD Album Vol 47​​ (Original CD) (Original Melody)
Artise : មាស​ សុខសោភា, សុគន្ធថេរ៉ាយុ
Released : 15/Jan/2014

Track list :


០១. ថ្ងៃស៊ីជម្ពូរ (មាស​ សុខសោភា)
០២. លើលោកនេះខ្ញុំស្រឡាញ់ម៉ាក់ខ្ញុំជាងគេ (មាស​ សុខសោភា)
០៣. ស្រឡាញ់រកតែស្អាតរួចមកពិបាកចិត្ត (សុគន្ធថេរ៉ាយុ)
០៤. សង្សារថ្មីអូនមុខអ៊េកអ៊េក (សុគន្ធថេរ៉ាយុ)
០៥. អារម្មណ៏ត្រូវការបង (មាស​ សុខសោភា)
០៦. អូនញ៉ាំអីចិត្តដាច់ម្ល៉េះ? (សុគន្ធថេរ៉ាយុ)
០៧. I Can’t Let You Go (មាស​ សុខសោភា)
០៨. ស៊េរេបេះដូងអោយត្រូវគ្នា (សុគន្ធថេរ៉ាយុ)
០៩. Love You Forever (មាស​ សុខសោភា)
១០. មិនខ្វះស្រីហេតុអ្វីបងស្រឡាញ់អូន? (សុគន្ធថេរ៉ាយុ)



(Total Size : 54.13MB)

Dear Everyone,

If you guys have any common requests, please comment here.

This way will help us process your request.

Any requests which are not related to the specific post will not be handled in here. Please kindly understand.

We would like to apology in advance in case the requests cannot be handle.

CAMSTAR Group,