អ្នកទិញកុំព្យូទ័រថ្មីៗជាច្រើនមាន Windows 7 Home Premium នៅលើវាជាស្រេចហើយពួកគេចង់បានលក្ខណៈពិសេសៗជាច្រើនទៀតជាមួយ Windows 7 Professional។ ហើយពួកគេបានទិញ Key របស់ Windows 7 នោះយើងអាចធ្វើ Upgrade Windows7 Home Premium ឲ្យទៅជា Windows 7 Professional បាននៅក្នុងរយៈពេលដ៏ខ្លីបំផុត។ នៅលើកទីមួយខ្ញុំគិតថាវានិងទាមទារ Disk ដើម្បីធ្វើការ Upgrade ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏លោកអ្នកអាចធ្វើការអនុវត្តន៍តាម រចនាសម័្ពន្ធដ៏ងាយដូចខាងក្រោមដើម្បី Upgrade Windows 7 ដោយប្រើប្រាស់ Windows Anytime Upgrade។
ដើម្បី Upgrade Windows 7 Home Premium ទៅ Windows 7 Professional:
១-Windows Upgrade Anytime: ចុចលើប៊ូតុង Start menu icon នៃ Windows 7 រួចវាយពាក្យ "Windows Anytime Upgrade" ចូលក្នុងប្រអប់សម្រាប់ស្វែងរកដូចរូបខាងក្រោម។
-ចុចលើពាក្យ Windows Anytime Upgrade នៅខាងក្រោមតារាងនៃកម្មវិធីដែលវាបានបង្ហាញនូវ Windows 7 Anytime Upgrade ដូចបង្ហាញខាងក្រោម។
២-Windows License Key: នៅក្នុងផ្ទាំងសារខាងលើចុចលើ Enter an Upgrade Key ភ្លាមនោះវានិងបើ "Enter Your Upgrade Key" មានផ្ទាំងសារដូចខាងក្រោម។ បន្ទាប់មកលោកអ្នកវាយនូវ Windows 7 license ដែលលោកអ្នកបានទិញឬលោកអ្នកមានជាស្រេចរួចចុចលើប៊ូតុង Next។
បន្ទាប់ពីលោកអ្នកបានបញ្ចូល license key របស់ Windows 7 Professional ហើយផ្ទាំង Widows វាចាប់ផ្ដើមដំណើរការត្រួតពិនិត្យមើលលើ key ថ្មីដែលយើងបានបញ្ចូលដូចរូបខាងក្រោម។
នៅពេលបញ្ចប់ពីការត្រួតពិនិត្យមើលលើ Key ចុចលើប៊ូតុង Next។
៣-Accept License Terms: នៅលើផ្ទាំងសារខាងក្រោមវានិងទាមទារឲ្យលោកអ្នកទទួលយក Windows 7 license terms ដូចបានបង្ហាញរូបខាងក្រោម។ ចុចលើ Microsoft Software License Terms ដើម្បីចូលទៅមើល license បន្ទាប់មកចុចលើប៊ូតុង Accept។
៤-ចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរ Windows 7: បន្ទាប់ពីចុចលើ Microsoft Software License Terms ខាងលើលោកអ្នកនិងអាចចាប់ផ្ដើមផ្លាស់ប្ដូរពី Windows 7 Home Premium ទៅជា Windows 7 Professional ដោយចុចលើប៊ូតុង Upgrade ដូចរូបខាងក្រោម។
៥-Windows 7 Professional: បន្ទាប់មកវានិង Upgrade ដោយទាញយក File ពីអ៊ីនធឺណិតនោះWindows 7 Home premium វានិងផ្លាស់ប្ដូរទៅជា Windows 7 Professional ក្រោយមកលោកអ្នកទទួលបានសារបញ្ជាក់ថាWindows ត្រូវបាន Upgrade ដោយជោគជ័យសូមចុចលើប៊ូតុង Close ដើម្បីបញ្ចប់។
បញ្ជាក់៖នៅពេលនៃការវាយបញ្ចូល Key ប្រសិនបើលោកអ្នកបានវាយ Key របស់ Windows ណាមួយនៃ Windows 7 នោះលទ្ធផលចុងក្រោយទទួលបានគឺជា Windows(7) នោះ។
Sunday, November 28, 2010
ប្ដូរពី Windows 7 Home Premium ទៅ Professional (Change Windows 7 Home Premium to Professional)
11/28/2010 01:02:00 PM
Dear Everyone,
If you guys have any common requests, please comment here.
This way will help us process your request.
Any requests which are not related to the specific post will not be handled in here. Please kindly understand.
We would like to apology in advance in case the requests cannot be handle.
CAMSTAR Group,