Showing posts with label Techno News. Show all posts
Showing posts with label Techno News. Show all posts
Tuesday, June 16, 2015
Samsung Galaxy Tab A 8.0 & Tab A 9.7 review
6/16/2015 09:55:00 PM
Samsung, Samsung Galaxy Tab A 8.0, Samsung Galaxy Tab A 9.7, Techno News, Video, Video Review
Huawei Honor 6 Plus Video Review
6/16/2015 01:13:00 PM
Huawei, Huawei Honor 6 Plus, Techno News, Video, Video Review
Saturday, February 1, 2014
តោះ! ទៅបើកប្រអប់Lumia 1320ទាំងអស់គ្នា
2/01/2014 03:16:00 PM
Nokia, Techno News, Window Phone
ថ្ងៃនេះCamstarចង់នាំប្រិយមិត្តទៅបើកប្រអប់ទូរស័ព្ទស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុនNokia មានទំហំ អេក្រង់ធំដែលទើបតែមកដល់ និងចរាចរណ៏លើទីផ្សារកម្ពុជាយើងប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ នោះគឺ Lumia 1320។ ចំពោះតម្លៃរបស់ស្មាតហ្វូនម៉ូដែលនេះប្រហែលជា៣៣៥ដុល្លាអាមេរិក។
ប្រភពពី៖ GSMarena
ប្រភពពី៖ GSMarena
Galaxy S4 ស្ទាយថ្មី រួមជាមួយសន្ទះខាងក្រោយដូចស្បែក
2/01/2014 02:48:00 PM
Android, Samsung, Techno News
តើក្រុមហ៊ុន កំពុងតែលែងល្បែងអ្វីនឹង
ជាមួយពួកយើង? Galaxy S4 បានចេញលក់ជិតមួយឆ្នាំទៅហើយ
ហើយពួកយើងក៏កំពុងតែទន្ទឹងរង់ចាំ Galaxy S5 ទៀត
ប៉ុន្តែSamsungបែរជាដាក់ Galaxy S4 ដែលមានព៌ណខ្មៅទៅវិញ។
នៅថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន Samsung
បានបញ្ចេញនូវ Galaxy S4 និង S4 mini ថ្មីមួយទៀត
ពោលវាមានព៌ណខ្មៅក្រាស់ រួមជាមួយសន្ទះខាងក្រោយដូចស្បែកកាបូប
ដែលបានរចនាអោយស្រដៀងនឹង Note 3 ដែរ។
ដោយយោងទៅតាមព៌តមានលំអិតពីក្រុមហ៊ុន Samsung បានអោយដឹងថា
ម៉ូឌែលនេះ គឺជាម៉ូឌែល I9595 ដែលប្រើប្រាស់ CPU Snapdragon 600
GPU Krait 300 រ៉េម 2GB អង្គផ្ទុកទិន្នន័យ 16GB និងកាមេរ៉ា 13
មេហ្គាភិចសែល។
ក្រលេកទៅមើល Galaxy S4 mini
ព៌ណខ្មៅស៊េរីថ្មីនេះវិញ ក៏នៅតែមាន Hardware
ដូចទៅនឹងអាស៊េរីចាស់ដែរ ពោលវាមានអេក្រង់ទំហំ 4.3 អ៊ីញ qHD,
CPU Snapdragon 400 Dual-core 1.7Ghz, រ៉េមទំហំ 1.5GB
និងកាមេរ៉ាទំហំ 8មេហ្គាភិចសែល។
Galaxy S4 និង S4 mini
នឹងចាប់ផ្តើមដាក់លក់នៅក្នុងទីផ្សារនៅរុស្សី ក្នុងខែក្រោយហើយ ដែល
S4 នឹងមានតម្លៃ 660$ ចំណែកឯអាតូចវិញតម្លៃ 460$។ យ៉ាងណាមិញ
Samsung មិនបានបញ្ជាក់ថា វានឹងមានលក់ទូទាំងសកលលោកនោះទេ
តែប្រហែលជានឹងមិនមាននោះទេ ដោយសារ S4 Black Edition នេះ
នឹងមិនទទួលបានការគាំទ្រច្រើនណាស់ណានោះទេ។
សម្រាប់ប្រិយមិត្តទាំងអស់គ្នាវិញ
មានចំណាប់អារម្មណ៍យ៉ាងណាដែរ ចំពោះម៉ូឌែល S4 ព៌ណខ្មៅ
និងសន្ទះខាងក្រោយយ៉ាងស្រស់ស្អាតមួយនេះ? សម្រាប់ខ្ញុំវិញ
គឺវាពិតជាស្រស់ស្អាត ប៉ុន្តែវាយឺតពេលទៅហើយ
ដោយសារលុយសន្សំរបស់ខ្ញុំគឺសម្រាប់ទិញ Galaxy S5 មិនមែន Galaxy
S4 នោះទេ។
ប្រភពពី៖ CamboReport
Lumia 720 ទទួលបានការបន្ទាន់សម័យទៅជំនាន់ Window Phone Blackហើយ!!!
2/01/2014 02:35:00 PM
Nokia, Techno News, Window Phone
ថ្ងៃនេះប្រិយមិត្តដែលនិយមប្រើប្រាស់Window Phoneដែលជាផលិតផលរបស់ក្រុមហ៊ុនNokia ច្បាស់ជាសប្បាយចិត្តមិនខាន ដោយសារតែក្រុមហ៊ុន Nokia ទើបតែបានអនុញ្ញាត្តិអោយLumia 720 ធ្វើការបន្ទាន់សម័យទៅជំនាន់ថ្មីគឺ Window Phone Black ដែលជាបច្ចេកវិទ្យាថ្មីចុងក្រោយ របស់Nokia។
Window Phone Black នេះបាននាំយកនូវលក្ខណៈពិសេសដូចជា អេក្រង់ប្រភេទGlance, Nokia កាមេរ៉ា, ការគាំទ្រសម្រាប់ ប៊្លូធូស 4.0 និង Nokia Beamer (Lumia 720 មិន ទទួលបាន ដោយសារ តែ តម្រូវការ RAM ទំហំ 1GB ) ។ ក្រៅពីLumia 720 ក៏មានម៉ូដែលមួយចំនួនទៀតផងដែរ ដែល ទទួលបានការបន្ទាន់សម័យរួចរាល់ ដូចជា Lumia 520, Lumia 625, Lumia 920, Lumia 1020 AT&T variant។ ចំនែកទូរស័ព្ទ Lumia 620 ជាស្មាតហ្វូនតែមួយគត់ដែលមិនទាន់ទទួលបាន ការបន្ទាន់សម័យ នេះ។
ប្រភពពី៖ GSMaren
Window Phone Black នេះបាននាំយកនូវលក្ខណៈពិសេសដូចជា អេក្រង់ប្រភេទGlance, Nokia កាមេរ៉ា, ការគាំទ្រសម្រាប់
ប្រភពពី៖ GSMaren
យុមយក្ស!!! Nexus 5 មានពណ៌ក្រហម?
2/01/2014 02:03:00 PM
Google, LG, Techno News
បន្ទាប់ពីមានព័ត៌មានលេចលឺជាច្រើនរយៈពេលពីរបីសប្តាហ៏ជាប់ៗគ្នាមកថា Nexus 5 អាចនឹងមាន ពណ៌ផ្សេងក្រៅពីពណ៌សលាយខ្មៅ ថ្ងៃនេះព័ត៌មានទាក់ទងនឹងNexus 5 ចាប់កក្រើកម្តងទៀត ហើយ។ ដោយយោងតាមគណនីTwitterរបស់@evleaks បានបង្ហោះរូបភាពថ្មីមួយរបស់Nexus 5មានពណ៌ក្រហមដែលជាស្មាតហ្វូននៃការសហការ គ្នារវាងក្រុមហ៊ុនGoogleនិងLG។
តាមរយៈរូបភាពខាងលើបានបង្ហាញអោយឃើញថា Nexus 5 មួយនេះមានរូបរាងដូចនឹង Nexus 5 ដែលកំពុងចរាចណ៏លើទីផ្សារបច្ចុប្បន្នផងដែរ ខុសគ្នាត្រង់ផ្នែកខាងក្រោយ និងគែមមានផ្ទៃពណ៌ ក្រហមសុទ្ធ ចំនែករន្ធសម្រាប់ស្តាប់ការសន្ទនា ក៏មានពណ៌ក្រហមផងដែរ។
បើទោះបីជាយ៉ាងណាក៏ដោយ មិនមានព័ត៌មានណាបញ្ជាក់ជាផ្លូវការនៅឡើយទេ ថាNexus 5 នឹងមានពណ៌ក្រហម។
ប្រភពពី ៖ GSMarena
Thursday, January 30, 2014
បែកធ្លាយរូបភាព២សន្លឹករបស់ LG Optimus G Pro 2
1/30/2014 05:54:00 PM
LG, Techno News
បន្ទាប់ពី LG Optimus G Pro របស់ក្រុមហ៊ុន LG មានការគាំទ្រខ្លាំងពីបណ្តាអតិថិជនជាច្រើន នាពេលថ្មីៗនេះ
ក្រុមហ៊ុន
LG បានអះអាងថានឹងមានស្មាតហ្វូនថ្មីដែលនឹងត្រូវមកជំនួសតំណែង LG Optimus G Pro។ ស្មាតហ្វូនថ្មីនេះមានឈ្មោះថា LG Optimus G Pro2 ប៉ុន្តែក្រុមហ៊ុនរបស់កូរ៉េ ខាងត្បូងមួយនេះ
មិនបានបញ្ជាក់ពីព័ត៌មានលម្អិតណាមួយទាក់ទងនឹង ផ្នែករឹង និង ការរចនា រូបរាងទាំងមូលនៃស្មាតហ្វូនប្រភេទPhabletនេះទេ។
ក្រុមហ៊ុនLGបានរចនាស្មាតហ្វូនប្រភេទPhabletនេះឡើង សម្រាប់ធ្វើការតតាំងជាមួយ ស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung គឺ Galaxy Note 3ដែលកំពុងតែមានឥទ្ធិពលលើទីផ្សារខ្លាំង នាពេលបច្ចុប្បន្ន។
ក្រុមហ៊ុនLGក៏បានប្រកាសផងដែរថា LG Optimus G Pro2 នឹងត្រូវបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៏ប្រចាំឆ្នាំសមាជទូរស័ព្ទពិភពលោកនាខែកុម្ភៈខាងមុខនេះហើយ។
ប្រភពពី៖ GSMarena
Friday, January 24, 2014
Samsung Galaxy S3 Neo Plus បង្ហាញខ្លួននៅចិន
1/24/2014 06:06:00 PM
Android, Samsung, Techno News
នាពេលថ្មីៗនេះក្រុមហ៊ុន
Samsung ទើបតែបានបង្ហាញស្មាតហ្វូនថ្មីមួយទៀតស្រឡាយ Galaxy S
ដែលប្រសូត្រចេញពី Galaxy S3 គឺ Galaxy S3 Neo Plus។
តាមរយៈគេហទំព័រប្រទេស ចិនបានអោយដឹងថា ស្មាតហ្វូនស៊េរីថ្មីនេះមានរាងស្រដៀងគ្នាទៅនឹង Galaxy S3ដើមដែរ តែខុស ត្រង់ Galaxy S3 Neo Plus មានការផ្លាស់ប្តូរលើផ្នែកមួយចំនួន។
ភាពខុសគ្នាត្រង់ថា Galaxy S3 Neo Plus
អាចដាក់បានស៊ីម២ភ្ជាប់ជាមួយនឹងប្រព័ន្ធ ប្រតិបិត្តការ Android 4.3 និងមានប្រើCPUប្រភេទ 1.4GHz quad-core processor, កាមេរ៉ាទំហំ ៨មេហ្គាភិចសែល, បច្ចេកវិទ្យាអេក្រង់ Super AMOLEDទំហំ4.5អ៊ីង, ប្រព័ន្ធWi-Fi, Bluetooth, គាំទ្រកាតអង្គចងចាំប្រភេទ microSD
និងថ្ម 2100mAh ។
ប្រភពពីSammobile
Galaxy S3 និង Note2 និងបានភ្លក់រសជាតិ KitKat 4.4.2 នៅបំណាច់ខែមីនានេះ
1/24/2014 01:49:00 PM
Android, Samsung, Techno News
បន្ទាប់ពីមានពត៌មានបែកធ្លាយពាក់ពន្ធ័នឹង Galaxy Note3 ថានឹងទទួលបានការបន្ទាន់ សម័យនូវជំនាន់ចុងក្រោយបង្អស់ KitKat 4.4.2 របស់android ស្របពេលជាមួយ
Galaxy S4 គ្រានោះក៏ធ្លាប់មានពត៌មានថា
កំពូលស្មាតហ្វូនប្រចាំឆ្នាំ២០១២របស់ Samsung គឺ Samsung Galaxy
Note2 និង Galaxy S3នឹងទទួលបានការបន្ទាន់សម័យ
kitkat 4.4.2 នៅចុងខែមេសាឆ្នាំនេះ។
ប៉ុន្តែឥលូវនេះបើយោងតាមប្រភពព័ត៌មានដែលទទួលបានពី Android Geeks , កំពូលស្មាត ហ្វូនទាំងពីរនេះ នឹងបានភ្លក់រសជាតិ Android ជំនាន់ចុងក្រោយបង្អស់នេះក្នុងចុងខែមីនា ឆ្នាំ២០១៤នេះហើយ។
Androidជំនាន់ចុងក្រោយ KitKat 4.4.2 ដែល Samsung នឹងបញ្ចេញអោយ
Galaxy S3 និង Note 2 មួយនេះ មានអត្ថប្រយោជន៍ខ្ពស់ណាស់ ដោយទូរស័ព្ទទាំងពីរនឹងមានល្បឿនកាន់តែលឿន ហើយស៊ីថ្មកាន់តែតិច រួមជាមួយនឹងកម្មវិធីពិសេសៗមួយចំនួនផងដែរ។
ប្រភពពីSammobile
Dear Everyone,
If you guys have any common requests, please comment here.
This way will help us process your request.
Any requests which are not related to the specific post will not be handled in here. Please kindly understand.
We would like to apology in advance in case the requests cannot be handle.
CAMSTAR Group,




































