ស្រឡាញ់ខ្មែរ ត្រូវជួយជាវ CD និង VCD Original ដើម្បីជួយលើកតម្កើងវប្បធម៌និងសិល្ប៖ខ្មែរ!!

Tuesday, July 19, 2011

សញ្ញាណ​សំខាន់​ៗ​បញ្ជាក់ថា​កុំព្យូទ័រ​លោកអ្នក​អាចនឹងគាំង

តើ​លោកអ្នក​ដឹងថា​កុំព្យូទ័រ​របស់​លោកអ្នក​អាចនឹងគាំងឈប់​ដំណើរ​ការ​ ក្នុង​ពេលឆាប់ៗ​នេះដែរ ឬ​ទេ? ខាងក្រោម​នេះជាសញ្ញាណមួយចំនួន​ដែល​ប្រាប់ថា​កុំព្យូទ័រ​របស់​លោកអ្នក​ នឹងឧស្សាហ៍គាំង​ក្នុង​ពេលឆាប់ៗ​ខាងមុខនេះ

១. ចេញ​ផ្ទាំង Error

អ្នកទទួលបាន ​នូវ error message ជា​ច្រើន​នៅពេល​ដែល​កំពុងតែធ្វើកិច្ចការជាធម្មតា​នៅលើ​កុំព្យូទ័រ​ដូចសព្វដង ។ រាល់ message error ទាំងនេះគឺបានបញ្ជាក់​នូវ​ព័ត៌មាន​មួយចំនួនអំពី file កំពុងតែចាប់ផ្ដើមខូច (corrupt) ឬ មិនអាច​ដំណើរ​ការបាន (inaccessible) នៅពេល​លោកអ្នក​ព្យាយាមបើក file ទាំងនោះ​ដោយមានការព្រមានពី file ទាំងនោះ​ថា​មិនអាច save បាន ព្រមទាំងបានប្រាប់​ឱ្យ​ដឹងថា​កម្មវិធី​ដែល​បានបើកនោះ គឺបានឈប់រ៉ាប់រងកិច្ចការរបស់វាហើយ ។

២. មាន Pop-up Windows ប្លែក

Pop-up windows ជា​ច្រើន​លេចឡើង​ខុសពី​ធម្មតា ស្របពេល​ដែល​លោកអ្នក​មិនបានធ្វើអ្វីទាំងអស់​នៅលើ website ។ បញ្ហានេះគឺបណ្ដាលមកពី virus បន្លំជា pop-up ជាក់ស្ដែង ដើម្បី​បោកបញ្ឆោត​ឱ្យ​អ្នក​ប្រើ​ប្រាស់ download spyware ដើម្បី​ជារបាំងការខ្លួនវាពី antivirus ។ នៅពេល​នោះវាប្រមូលរាល់​ព័ត៌មាន​សំខាន់​របស់អ្នក​ប្រើ​ប្រាស់​តាមរយៈ​ការ​ បង្ហាញ​ខ្លួនវាជា webpage ត្រឹមត្រូវមួយហើយលួចចូលទៅ​ក្នុង​កុំព្យូទ័រ​បាន ដោយសារ​តែការធ្វេសប្រហែសរបស់ antivirus មិនបាន​ការពារ និងសំអាតបានល្អ ។

៣. កុំព្យូទ័រ​យឺតខ្លាំង​នៅពេល Start Up

កុំព្យូទ័រ​របស់​លោកអ្នក​ពេល starts up និង ដំណើរ​ការយឺតខ្លាំង ។ បញ្ហានេះគឺបណ្ដាលមកពី​កម្រិត​នៃប្រតិបត្តិការរបស់​កុំព្យូទ័រ​ធ្លាក់ចុះ ដោយសារ​តែ​កម្មវិធី​ធំៗ​មួយចំនួន​ដែល​ធ្វើ​ឱ្យ​ល្បឿន​នៃ​ដំណើរ​ការបាត់បង់ ហើយមិនត្រឹមតែប៉ុណ្ណោះទេគឺធ្វើ​ឱ្យ​លោកអ្នក​បាត់បង់ពេលវេលា និង ព័ត៌មាន​ផ្ទាល់​ខ្លួនមួយចំនួនដោយមិនបានដឹងមុន ។

៤. Web Browser ត្រូវបាន Hacker លួច​គ្រប់គ្រង​

Web browser (Internet Explorer, Firefox, Chrome, Opera ។ ល ។) ត្រូវបាន hacker លួច​គ្រប់គ្រង​បាន ហើយរាល់ពេល searches គឺវាប្ដូរទិសដៅទៅកាន់ website ខុស ។ ការផ្លាស់ប្ដូរនេះកើតឡើង​ដោយសារ​តែការចុច mouse នៅលើ website គ្មាន​ការប្រុងប្រយ័ត្ន ហើយកត្តាចម្បងនោះគឺបណ្ដាលមកពី virus បានបើកច្រករបស់​កុំព្យូទ័រ​ព្រមទាំង file ដើម្បី​ឱ្យ hacker អាចលួចបាន ។

៥. មាន Blue Screen

នៅពេល​ដែល​កុំព្យូទ័រ​កំពុងតែ​ប្រើ​ប្រាស់​ហើយរំពេចនោះ​ក៏​បានលេចចេញ​នូវ Blue Screen of Death ជាមួយនឹង error message ពេលខ្លះទៀត​លោកអ្នក​គឺនឹងមិនបានឃើញ blue screen ទេ​ព្រោះ​កុំព្យូទ័រ​ត្រូវបាន​បិទ ។ សញ្ញាណទាំងនេះគឺប្រាប់​ឱ្យ​ដឹងថា​កុំព្យូទ័រ​ស្ថិតនៅ​ក្នុង​ស្ថានភាពមួយ​ដែល ​ត្រូវទាមទារ​ឱ្យ​មានការវិភាគរកមូលហេតុ និង ធ្វើការ​ដោះស្រាយ ។

៦. កុំព្យូទ័រ​បញ្ចេញ​សំឡេង​លឺខ្លាំង

លោកអ្នក​បានលឺសូរ​ខុសពី​ធម្មតាចេញពីខាង​ក្នុង​កុំព្យូទ័រ ពិសេស​ដូចជា​សំឡេង លឺសូរកិកៗ​ខ្លាំងៗ លឺសូរងូងៗ លឺសូរ​ដូចជា​កិនអ្វីមួយ ឬ​ក៏​លឺសូរង៉ូងៗ (loud clicking, buzzing, grinding, or whirring) ។ សំឡេង​ទាំងនេះគឺបញ្ជាក់​ឱ្យ​ឃើញថា កុំព្យូទ័រ​ស្ថិត​ក្នុង​ដំណាក់​កាលមួយជិតខូច ហើយ​ទិន្នន័យ​មួយចំនួនធំនៅ​ក្នុង​កុំព្យូទ័រ កំពុងតែ​ត្រូវបាន​បំផ្លាញចេញពី Hard disk ដែល​មិនអាច​នឹងស្រោចស្រង់មកវិញបាន ។

៧. មានបញ្ហាលើការ​បង្ហាញ​រូបភាពលើ​អេក្រង់​

ការ ​បង្ហាញ​រូបភាព​នៅលើ​កុំព្យូទ័រ​មាន​លក្ខណៈ ភ្លឹបភ្លេតៗ ស្រអាប់ មានពណ៌​ខុសពី​ធម្មតា មិនអាច refresh បានបន្ទាប់ពីបិទ​កម្មវិធី ឬ​នៅមានពណ៌ខ្មៅនៅសល់បន្ទាប់ពីបើក​កុំព្យូទ័រ ។ បញ្ហានេះកើតឡើងគឺពិតធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់ laptop និង notebook  មានការធុញទ្រាន់​ដោយសារ​តែពួកគេ​មិនអាច​ប្រើ​ប្រាស់ monitor ផ្សេងទៀតបាន ។

៨. Hard disk អស់ Space

Primary hard drive របស់​លោកអ្នក​អស់កន្លែង​ដែល​ទំនេរ​សម្រាប់​ផ្ទុក​ទិន្នន័យ ។ លោកអ្នក​អាចទទូលបានការព្រមាន ដែល​បញ្ជាក់ថា drive “C” របស់​លោកអ្នក​ស្ទើរតែ​គ្មាន​កន្លែងទំនេរ​ដែល​នៅសល់នោះទេ (​ចំណុច​នេះគឺ​អាស្រ័យ​ទៅលើ Operating System) ។ ពេល​ដែល​វាកើតឡើងបែបនេះ កុំព្យូទ័រ​នឹងអាចឈប់​ដំណើរ​ការ ក៏​ព្រោះ​តែវានឹងទាមទារ​ឱ្យ​មាន​ទំហំ នៃកន្លែងទំនេរពិតប្រាកដគ្រប់គ្រាន់មួយ ដែល​អាចបំពេញ​នូវ​ដំណើរ​ការ​ការងារ​ផ្សេងៗ​បាន ។

៩. កុំព្យូទ័រ​លោកអ្នក​នៅតែរក្សាស្ថានភាព reboot ដោយខ្លួនវា

នៅពេល​ដំបូង​កុំព្យូទ័រ​បាន reboot ដោយមិនបានដឹងជាមុន ធ្វើ​ឱ្យ​បាត់បង់​ទិន្នន័យ​ដែល​មិនបាន save ។ បន្ទាប់មកនៅតែបន្ដ reboot កុំព្យូទ័រ​លោកអ្នក​មិន​ឱ្យ​ធ្វើអ្វីបាន ហើយឆាប់ៗ​នោះ កុំព្យូទ័រ​អ្នកនឹងឈប់​ដំណើរ​ការអ្វីទាំងអស់ ។
​សម្រាប់​វិធី​ ក្នុង​ការដោះស្រាយបញ្ហាទាំងអស់ខាងលើនេះ
CAMSTAR110MBនឹងយកបង្ហាញជូននូវពេលេក្រោយ............

free counters

Dear Everyone,

If you guys have any common requests, please comment here.

This way will help us process your request.

Any requests which are not related to the specific post will not be handled in here. Please kindly understand.

We would like to apology in advance in case the requests cannot be handle.

CAMSTAR Group,