ស្រឡាញ់ខ្មែរ ត្រូវជួយជាវ CD និង VCD Original ដើម្បីជួយលើកតម្កើងវប្បធម៌និងសិល្ប៖ខ្មែរ!!

Tuesday, July 12, 2011

វិធី​ទាញយក File និង Setting របស់ User Account ដែល​បានខូច

​នៅពេល​ដែល user account នៅលើ​កុំព្យូទ័រ​លោកអ្នក​បានខូច (corrupted) ដើម្បី​ទាញយក​ file នឹង setting របស់ user account ចាស់​ដែល​មានបញ្ហាទៅកាន់ user account ថ្មីបានគឺ​គ្រាន់តែ log on ជាមួយ user account ណា​ដែល​មាន​សិទ្ធិ​ស្មើ administrator account (computer មាន user account ចាប់ពីពីរ) ។
ជំហានទី១៖ ចុច start ជ្រើលយក All programs ហើយយក Accessories បន្ទាប់មក Systems tool រួចជ្រើយយក Windows Easy Transfer ដើម្បី​បង្កើត file transfer

​ជ្រើសរើស​ប្រភេទ​នៃការ Transfer ដោយជ្រើសយក An external hard or USB flash drive

បន្ទាប់មក​ជ្រើសរើស​យក This is my old computer

​ជ្រើសរើស​យក account ដែល​ខូច ហើយចុច Customize ដើម្បី​កំណត់​នូវ​ជម្រើស​នៃការ transfer ​លោកអ្នក​អាចចូលទៅកាន់ Advance ដើម្បី​កំណត់​បន្ថែម​នូវ​អ្វី​ដែល​ចង់បាន និង មិនចង់បានថែមទៀត ។

រួច​កំណត់ Password សម្រាប់​ file ដែល​នឹងត្រូវ save ទុកហើយចុច Save បន្ទាប់មក​ជ្រើសរើស​ទីតាំង​ដែល​ត្រូវ save file

​ចុងក្រោយ​បញ្ចប់​ជំហាន​ដែល​នៅសល់ ។
ជំហានទី២៖ ដើម្បី​ transfer file នឹង account setting បាន​លោកអ្នក​ត្រូវ បើ Windows Easy Transfer ម្ដងទៀតហើយជ្រើសយក This is my new computer បន្ទាប់មកចុច Yes


ចូលទៅកាន់ទីតាំង​ដែល​រក្សាទុក​នូវ file transfer ពេលទាមទារ password ត្រូវដាក់ password ដូច​នៅពេល​ដែល save file

​ជ្រើសរើស​យក Advance Options ដើម្បី​កំណត់ user ដែល​ត្រូវ transfer file នឹង account setting ទៅ​ឲ្យ​

នៅ​ក្នុង Advance Options ជ្រើសយក Map user accounts tap ហើយយក Create User

បំពេញ​ឈ្មោះ និង password ដើម្បី​បង្កើត user account ថ្មីមួយផ្សេងទៀត រួចចុច Create

បន្ទាប់មកចុច Save ហើយ​ចុងក្រោយ​ចុច Transfer ប៊ូតុង នៅពេល​ដែល​ដំណើរ​ការនៃការ transfer ចប់សូម log off ហើយ log on ជា user ដែល​បាន​បង្កើត​ខាងលើនោះ​លោកអ្នក​នឹងឃើញមាន file នឹង account setting ដូចទៅ user account ដែល​បានខូច ។

free counters

Dear Everyone,

If you guys have any common requests, please comment here.

This way will help us process your request.

Any requests which are not related to the specific post will not be handled in here. Please kindly understand.

We would like to apology in advance in case the requests cannot be handle.

CAMSTAR Group,