ចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិត និងចូលចិត្តទាញយកឯកសារប្រភេទ Pdf ភាគច្រើនប្រាកដជាជួបប្រទះបញ្ហាដូចជា៖ មិនអាចបោះពុម្ពបាន មិនអាចចម្លងរូបភាព ឬអក្សរពីឯកសារនោះបាន។ តើអ្នកធ្លាប់ឆ្ងល់ថាវាមកពីបញ្ហាអ្វីដែរឬទេ?

ចម្លើយងាយស្រួលទេ គឺឯកសារនោះត្រូវបានគេកំណត់ប្រព័ន្ធសុវត្ថិភាពដោយប្រើប្រាស់ពាក្យ សម្ងាត់។ ប្រព័ន្ធសុវត្ថិភាពនេះនឹងមិនអនុញ្ញាតឲ្យអ្នកដែលទាញយកឯកសារមក មើល ធ្វើការចម្លង ឬបោះពុម្ពផ្នែកណាមួយពីឯកសារនោះឡើយ។ ដូច្នេះតើគួរធ្វើដូចម្ដេចដើម្បីអាចចម្លង និងបោះពុម្ពឯកសារប្រភេទនេះបាន?

ដើម្បីដោះស្រាយបញ្ហានេះ គេអាចមានវិធីសាស្ត្រច្រើន ប៉ុន្តែពេលនេះ CAMSTAR សូមណែនាំឲ្យអ្នកប្រើប្រាស់កម្មវិធី PDF Password Remover។ អ្នកអាចទាញយក កម្មវិធីនេះពីអ៊ីនធឺណិតបាន។