ជាកម្មវិធីមួយដែលអាចឱ្យលោកអ្នកស្វែងរកនូវមូលហេតុនៃម៉ាស៊ីនគាំងដោយ Blue Screen ដែលវាអាចចូលទៅឆែកមើលនូវ Minidump files ។
ហើយ កម្មវិធីសម្រាប់បានបង្ហាញនូវព័ត៌មានយ៉ាងលម្អិតដែលទាក់ទងនឹង បញ្ហារបស់ម៉ាស៊ីន ដែលផ្ដោតលើ driver និង module (ដូចជា RAM ជាដើម) ម្យ៉ាងទៀតលោកអ្នកធ្វើការអាច highlight ចំណាំលើ driver ណាដែលមានបញ្ហាបានផងដែរ ។ លើសពីនេះទៅទៀត នៅពេលដែលកម្មវិធីនេះធ្វើការត្រួតពិនិត្យនៅ file ណាដែលមានបញ្ហារួចរាល់ហើយ វាបានបង្ហាញនូវផ្ទាំង simulation ដែលបញ្ជាក់នូវការ error file របស់លោកអ្នក ដែលបង្ហាញដូចនឹងអ្វីដែលលោតចេញនូវផ្ទាំង blue screen ពីមុននោះដែរ ។