ផ្នែកប្រព័ន្ធកុំព្យូទ័រ ក៏មានការវាយលុកយ៉ាងខ្លាំង ពីពពួកមេរោគកុំព្យូទ័រ និងកម្មវិធីរំខាន់ផ្សេងៗ ដូច្នេះហើយទាមទារឲ្យលោកអ្នកយល់ដឹងអំពីលក្ខណៈពិសេស របស់ប្រភេទកម្មវិធីកម្ចាត់មេរោគនីមួយៗ ដូចខាងក្រោមដោយតម្រៀបតាមលំដាប់ពី A ទៅ Z ។
ប្រភេទទី១៖ Avast! Free Antivirus
ជាញឹកញយគេឃើញថាវា ជាប្រភេទកម្មវិធីកម្ចាត់មេរោគដ៍ធំមួយ ដែលធ្វើការប្រកួតប្រជែងជាមួយកម្មវិធីដទៃទៀត ដោយសារតែវាមានភាពងាយស្រួលប្រើ និង ភា្ជប់ជាមួយនូវលក្ខណៈមួយចំនួនធំដូចជា៖- ធ្វើការ scan នូវ Web, P2P, ការពារប្រព័ន្ធ network, ធ្វើការ scan នៅពេលចាប់ផ្តើម boot, Update, ប្រឆាំងនឹងមេរោគកុំព្យូទ័រ និងពពួក trojans, worms, spyware, adware, keyloggers, rootkits ។ ប៉ុន្តែដោយឡែក Avast Free មិនអាចធ្វើការជា Silent Firewall, Antispam, Script Shield, Command-line scanner នោះទេ ។
- វាភ្ជាប់ខ្លួនរបស់វាទៅកាន់ (plug-in) ជាមួយ MS Outlook
- ស្វែងរកនូវ malicious scripts ដែលលាក់ខ្លួននៅក្នុង Web pages និងការពារមិនឲ្យដំណើរការនៅលើកុំព្យូទ័រលោកអ្នក ។
- លោកអ្នកអាចធ្វើការ update តាមរយៈ online បាន ។
ប្រភេទទី២៖ AVG Free Antivirus
វាជា កម្មវិធីកម្ចាត់មេរោគ ដែលអាចផ្តល់ឲ្យអ្នកប្រើប្រាស់អាច Upgrade ជំនាន់របស់វាបាន ហើយវាមានលក្ខណៈល្អប្រសើរ សម្រាប់អ្នកដែលប្រើប្រាស់នូវកុំព្យូទ័រផ្ទាល់ខ្លួន ។ ម្យ៉ាងវិញទៀតវាមាន Interface សាមញ្ញហើយស្រស់ស្អាត និង ងាយស្រួលដំឡើង ។ សម្រាប់អ្វីដែលផ្តល់ឲ្យដោយស៊េរីគឺវាអាចការពារដូចខាងក្រោម៖- ធ្វើការ scan នូវ link ដែលលោកអ្នកបើកទៅកាន់ Internet
- ធ្វើការ Scan នូវ E-mail ក្នុងការបញ្ចូន និង ទទួល ។
- ដំណើរការរហ័សនៅក្នុងការ scan កុំព្យូទ័ររបស់អ្នក ។
- Update តាមរយៈ Online ។
- សម្រាប់កម្មវិធីដែល Free អាចការពារបានត្រឹមតែពពួកមេរោគ និង spyware តែប៉ុណ្ណោះ ។
ប្រភេទទី៣៖ Avira Free AntiVirus!
វាក៍ជា ប្រភេទកម្មវិធីកម្ចាត់មេរោគ ដែលផ្តល់ឲ្យសេរីល្អបំផុតមួយផងដែរ ប្រសិនបើលោកអ្នក យកវាទៅការពារកុំព្យូទ័រលោកអ្នកពពួក viruses, worm និង Trojans នោះ ។ ប៉ុន្តែនៅក្នុង free edition នេះ Avira មិនអាចការពារ និង Scan នូវ Email របស់អ្នកបានឡើយ ។- សម្រាប់ការ Update វិញគឺលោកអ្នកត្រូវការទាញយកតាមរយៈ
ប្រភេទទី៤៖ Microsoft Security Essentials Free Edition !
ក៍ជា ប្រភេទកម្មវិធីកម្ចាត់មេរោគ Free មួយដ៏មានឥទ្ធិពល នៅក្នុងការការពារជាមុន ជាពិសេសសម្រាប់ Viruses, Spyware និង rootkits ។ ម្យ៉ាងវិញទៀតវាមានសមត្ថភាពល្អនៅក្នុងការកម្ចាត់ពពួក malware ដែលឆ្លងចួលកុំព្យូទ័ររួចហើយ និង នៅក្នុងជំនាន់ថ្មីនេះវាបានរួមបញ្ចួលទៅក្នុង IE ដើម្បី Scan នូវ file ដែលលោកអ្នក Download ។ MSE សាកសមជាមួយអ្នកប្រើប្រាស់កុំព្យូទ័រធម្មតាបំផុត ក៏ ប៉ុន្តែអ្វីដែលជាគុណវិបតិ្តនោះគឺ MSE វាចំណាយពេលវេលាយួរនៅក្នុងការ scan នឹងត្រូវការ genuine windows ។ផ្តល់ភាពងាយស្រួលនៅក្នុងការ Update ដោយធ្វើការ Update ដោយស្វ័យប្រវត្តិ ។
ប្រភេទទី៥៖ Rising Antivirus Free Edition
ជា ប្រភេទកម្មវិធីកម្ចាត់មេរោគ ដែលផ្តល់ឲ្យដោយសេរីប្រសើរមួយផងដែរ ។ Rising អាចការពារកុំព្យូទ័រលោកអ្នក ពីមេរោគបានយ៉ាងច្រើនប្រភេទផងដែរដួចជា Trojan, Worm, Antispyware និង rootkits ។ ម៉្យាងវិញទៀត Rising ក៏អាចត្រួតពិនិត្យនូវ files, e-mail, application និង external drive ។ លោកអ្នកអាចធ្វើការ update តាមរយៈ Online បាន ។ប្រភេទទី៦៖ BitDefender Free Edition!
ជា ប្រភេទកម្មវិធីកម្ចាត់មេរោគមួយ ដែលមានភាពនាំមុខគេនៅក្នុងការការពារ កម្រិតខ្ពស់ប្រឆាំងទៅនឹងការវាយប្រហាររបស់ Viruses, malware,spyware ហើយការដំណើរការរបស់ BitDefender គឺមិនប៉ះពាល់ដល់ដំណើរការរបស់កុំព្យូទ័ររបស់អ្នក ។- Virus Scanning និង ការលុបចោល៖ ធើ្វការទាមទារឲ្យ Scan ការពារ និង លុបនូវរាល់ប្រភេទ Viruses បានគ្រប់ពេលដែលលោកអ្នកចង់ ។
- កំនត់ពេលវេលា Scan និង Scan នូវ folder ជាក់លាក់ណាមួយ ។
- លោកអ្នកអាចធ្វើការ Update តាមរយៈ Internet និង តាមរយៈការ Download file យកមក Update ។
ប្រភេទទី៧៖ kaspersky Antivirus Free Edition!
ជា ប្រភេទកម្មវិធីកម្ចាត់មេរោគដ៏មានប្រសិទ្ធិភាពមួយដែលមានសមត្ថភាព ក្នុងការការពារពីការយារយី នៃប្រភេទកម្មវិធីនានាដូចជា Viruses, Trojans, និង Worm ។ វាអាចធ្វើការ scan នូវ E-mail, ផ្តល់នូវការពារទុកជាមុន នូវ file ដែលមិនដែលស្គាល់ ។ បិទនូវការភ្ជាប់ទៅកាន់តំបន់របស់ malware តាមរយៈ Internet ។ លោកអ្នកគួរតែ Download file ក្នុង http://www.kaspersky.com/downloads ដើម្បី update នូវកម្មវិធីរបស់អ្នកឲ្យមានសុពលភាព ។ប្រភេទទី៨៖ Norton Antivirus Free Edition
ជា ប្រភេទកម្មវិធីកម្ចាត់មេរោគ ដែលអាចប្រើសម្រាប់អ្នកប្រើប្រាស់តាមផ្ទះ និង តាមបណ្តាស្ថាប័ននានា ។ Norton ផ្តល់ឲ្យនូវការពារប្រឆាំងនឹង Viruses, spyware, rootkits, hackers និងការលួចបន្លំយកទិន្នន័យតាមរយៈ online ដោយមិនប៉ះពាល់ដល់ ដំណើរកាណ៍របស់កុំព្យូទ័ររបស់អ្នក ។- ធ្វើការ Update តាមរយៈ online បាន
- ការពារប្រឆាំងទៅការវាយប្រហារតាមរយៈ Web ។
- ត្រូវការអង្គចងចាំតិចជាង ៨ MB ។
ប្រភេទទី៩៖ Panda free edition!
វាមាន សមត្ថភាពអាចការពារ ពពួកមេរោគ, spyware, rootkits, hackers, ប្រឆាំងពពួក spam រក្សា inbox របស់អ្នកពី junk mail ។ លោកអ្នកអាចគ្រប់គ្រងកូនៗរបស់អ្នកក្នុងការប្រើនូវ Web ដែលមានសុវត្ថភាពបានយ៉ាងប្រសើរ ។ នៅក្នុងជំនាន់ថ្មីនេះមានបន្ថែមលក្ខណៈពិសេសថ្មីដូចជា៖- ល្បឿនលឿនជាងមុន និង សាមញ្ញជាងមុន ។
- លក្ខណៈពេញលេញជាងជំនាន់មុន ។
- បន្ថែមនូវ សុវត្ថភាពខ្ពស់ និង ការការពារប្រសើរជាងមុន ។
- ធ្វើការ Update តាមរយៈការទាញយក http://www.softsea.com/software/Antivirus-Update.html
ប្រភេទទី១០៖ McAfee AntiViruse free Edition!
រួមបញ្ចូល នូវលក្ខណៈសុវត្ថិភាពជាច្រើន ដែលអាចការពារនូវការរំខានពី Internet និង កម្មវិធីមេរោគជាច្រើននៅក្នុងកុំព្យូទ័ររបស់លោកអ្នករួមមាន viruses, spyware, rootkits និងពពួក Hacker ទាំងឡាយនៅលើប្រព័ន្ធ Internet ។ លោកអ្នកអាច Update តាមរយៈ Online ។
ចំណាំ៖ រាល់កម្មវិធីកម្ចាត់មេរោគលោកអ្នកអាចទាញយកនូវការ update តាមរយៈ http://www.softsea.com/software/Antivirus-Update.html