JDownloader គឺជា tool មួយដែលបង្កើនភាពងាយស្រួល ដល់លោកអ្នកយ៉ាងច្រើននៅក្នុង ការទាញយកទិន្នន័យពីពពួក Megaupload RapidShare, YouTube ឬក៏ Netload ។
និងនៅក្នុងបច្ចេកវិទ្យាផ្សេងៗ ដទៃទៀត ។ មាន file ជាច្រើនដែលអនុញ្ញាតឲ្យអ្នកទាញយកដោយផ្ទាល់ ប៉ុន្តែ file ទាំងនោះត្រូវបានបែងចែកហើយស្ថិតនៅក្នុងទីតាំងខុសៗគ្នា ដូចនេះលោកអ្នកត្រូវទាញយកពីទីតាំងទាំងនោះម្តងមួយៗ ប៉ុន្តែ JDownload អាចជួយលោកអ្នកបាន ។
ចំណុចពិសេសមួយដែល JDownload ផ្តល់ឲ្យនោះគឺវាអាចប្រាប់នូវ link ហើយបង្ហាញនៅក្នុង clipboard ដោយស្វ័យប្រវត្តិនៅពេលដែលលោកអ្នក AddLinks ចូលរួចរាល់ហើយក្នុងនោះវាប្រាប់លោកអ្នកថាទិន្នន័យនោះអាចទាញយកបាន ឬក៏អត់ បន្ទាប់មកលោកអ្នកធ្វើការជ្រើសរើសមួយណា ដែលលោកអ្នកចង់ទាញយកហើយភា្ជប់វាទៅកាន់ Download List ។
លោកអ្នកអាច ទាញយក file ទាំងនោះក្នុងពេលដំនាលគ្នាបានទោះបីទិន្នន័យនោះមិនស្ថិតក្នុង ទីតាំងដូចគ្នាក៏ដោយ ។ ម្យ៉ាងវិញទៀតលោកអ្នកអាចទាញយកទិន្នន័យហើយរក្សាទុកក្នុងទីតាំងដែល លោកអ្នកចង់បាន និង បើសិនជា Compressed file វានិងធ្វើការពន្លារដោយស្វ័យប្រវត្តបានថែមទៀតផង ។
របៀបប្រើ
ជំហានទី១
លោកអ្នកអាចចុចត្រង់នេះ ដើម្បី download Software “Jdownloader” បន្ទាប់មក លោកអ្នកត្រូវយក file នេះទៅដំឡើងនៅក្នុង PC របស់អ្នក ។ កុំព្យូទ័រលោកអ្នកត្រូវមាននូវ Java ។
ជំហានទី២
បន្ទាប់ពី លោកអ្នកដំឡើងកម្មវិធីនេះរួចហើយលោកអ្នកអាចធើ្វការទាញយកដោយ Copy Link ដែលលោកអ្នកបានមកពីការស្វែងរកចូលទៅក្នុង JDownload នេះ (ចុច Linds ចូល Add Links យក Add URL បន្ទាប់មក Paste នូវ Links ដែលអ្នកបាន Copied)

ជំហានទី៣
បន្ទាប់មកលោកអ្នកចាប់ផ្តើម ចុច Pares រួចលោកអ្នកនឹងឃើញនូវដំណើរការដូចខាងក្រោម ។