នេះជាព័ត៌មានដ៏គួរឲ្យរំភើបរីករាយមួយ ដែលអ្នករាល់គ្នា ជាពិសេសអ្នកពេញនិយមប្រើប្រាស់ Android តែងតែទន្ទឹងរង់ចាំចង់បាន ចង់ឃើញ។ តើជាព័ត៌មានអ្វីទៅ? បាទ! គឺថានៅពេលនេះ អក្សរយូនីកូដខ្មែរអាចបង្ហាញបានយ៉ាងល្អនៅលើទូរស័ព្ទ Android មួយចំនួនហើយ។
តើអក្សរយូនីកូដខ្មែរបង្ហាញបានយ៉ាងដូចម្ដេចទៅ?
អក្សរយូនីកូដខ្មែរនេះ គឺយើងអាចវាយបាន អាចអានបានដូចនៅលើកុំព្យូទ័រដែរ។ តែវាមិនទាន់បង្ហាញបានត្រូវ ១០០%ទេ។ គឺនៅមានបញ្ហាចំពោះតួអក្សរពីរបីប៉ុណ្ណោះ។ តែនេះគឺជាការចាប់ផ្ដើម ដូច្នេះតែងតែមានបញ្ហាហើយ។ នៅពេលខាងមុខ បញ្ហាទាំងឡាយនឹងត្រូវបានដោះស្រាយ នៅពេលនោះអក្សរយូនីកូដខ្មែរនៅលើ Android នឹងត្រូវបង្ហាញបានយ៉ាងល្អឥតខ្ចោះដូចនៅលើកុំព្យូទ័រដែរ។ ដើម្បីឲ្យកាន់តែជ្រាបច្បាស់នោះ សូមលោកអ្នកមើលរូបខាងក្រោមទាំងប៉ុន្មាននេះ ដែលជារូបផ្ដិតចេញពីទូរស័ព្ទរបស់សមាជិកនៃក្រុម CAUG (នៅលើ Facebook)។តើទូរស័ព្ទណាខ្លះដែលអាចប្រើបាន?
មកដល់ពេលបច្ចុប្បន្ននេះ ប្រភេទទូរស័ព្ទដែលបានរាយការណ៍មកថាបង្ហាញបានត្រូវនោះមានដូចជា៖- LG Optimus 2X – MIUI និង Cyanogenmod 7.1
- HTC HD2 MiUi ផ្អែកលើ Android 2.3.5
- HTC My Touch 4G – MIUI
- Sony Ericsson Xperia X8/W8 – CM7.1
- Samsung Nexus S – MIUI
- HTC Nexus One – Stock ROM (The first stock ROM support)
- Samsung Galaxy S – MIUI
- Samsung Galaxy S II – MIUI
តើយើងបញ្ចូលបានតាមរបៀបណាទៅ?
មុននឹងឈានដល់គន្លឹះក្នុងការបញ្ចូល ខ្ញុំសំនូមពរឲ្យអ្នកទាំងអស់គ្នាធ្វើការបម្រុងប្រព័ន្ធ (Backup System) ទុកជាមុនសិន ដើម្បីបង្កាបញ្ហាមួយចំនួននៅពេលបញ្ចូល (ដូចជាបើកទូរស័ព្ទមកចូលមិនដល់ទីប្រើប្រាស់)។ ដើម្បីបម្រុងទិន្នន័យទុក ចំពោះប្រភេទទូរស័ព្ទមួយចំនួនធំអ្នកអាចប្រើ ClockworkMod ដោយដំឡើងវាតាមរយៈ Recovery Manager។ ម្យ៉ាងទៀតសូមប្រាកដថាទូរស័ព្ទរបស់អ្នកបានជីកឫស (root) រួចហើយជាដំបូងសូមទាញយកឯកសារណាមួយពីតំណខាងក្រោមនេះ (សូមពិនិត្យមើលប្រភេទ CPU របស់អ្នក)៖
- ទាញយក សម្រាប់ Android 2.3 ជាមួយ ARMv7-a
- ទាញយក សម្រាប់ Android 2.3 ជាមួយ ARMv6-vfp
- ទាញយកក្ដារចុចយូនីកូដខ្មែរនៅលើ Android
ប្រសិនបើអ្នកដឹងអំពីរបៀបបញ្ចូលតាម ClockworkMod ហើយបញ្ចូលដើរបានយ៉ាងល្អលើទូរស័ព្ទរបស់អ្នក សូមកុំភ្លេចរាយការណ៍ប្រាប់ផង ដើម្បីឲ្យដឹងអំពីស្ថិតិទូរស័ព្ទដែលអាចប្រើបាន។
>>> សម្រាប់ Sony Ericsson Xperia 2011 MSM8255 Chipset <<<
MSM8255 Chipset:
ការដំឡើង
- ទាញយកឯកសារxperia_mini_pro_mango.zipតាមតំណរនេះ៖ http://www.megaupload.com/?d=BPTYWDZP
- ពន្លារឯកសារហើយធ្វើការចម្លងយកឯកសារទាំងអស់ ចូលទៅកាន់ថត៖ /system/lib/
- ធ្វើការបិទនឹងបើកទូរស័ព្ទឡើងវិញ។