
រាល់ឯកសារនៃកិច្ចការនានាទាំងអស់ ដែលស្ថិតនៅក្នុងកុំព្យូទ័រ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់លោកអ្នក ប្រសិនបើឯកសារមួយចំនួនត្រូវបានបាត់ក្នុងករណីណាមួយនោះ លោកអ្នកប្រាកដជាត្រូវប្រឈមមុខនឹងបញ្ហធំជាមិនខាន ។ ឯកសារខ្លះអាចត្រូវបានលុបហើយចូលទៅក្នុង Recycle Bin តែឯកសារមួយចំនួន គឺមិននៅក្នុងទីតាំងនេះទេ ដូចច្នេះ ដើម្បីដោះស្រាយនូវរាល់បញ្ហានេះបាន លោកអ្នកអាចប្រើប្រាស់នូវកម្មវិធីជួយក្នុងការទាញយកឯកសារ ដែលបានបាត់បង់នោះមក វិញបាន ។
EASEUS Data Recovery Wizard Free Edition ជាកម្មវិធីប្រើប្រាស់ ដើម្បី Recovery data ជាលក្ខណៈ Free Edition ដែលលោកអ្នកអាចទាញ File យកមកវិញធំបំផុតបានត្រឹមតែ 1 GB ។ កម្មវិធីនេះលោកអ្នកអាចប្រើប្រាស់សម្រាប់ទាញយក file ដែលបានបាត់ក្នុងករណីផ្សេងៗពីគ្នាបានច្រើន និង ងាយស្រួលប្រើប្រាស់ ។
លក្ខណៈរបស់កម្មវិធី
• អាចទាញយកឯកសារពី hard drive, USB drive, memory card, memory stick, camera card, Zip, floppy disk និង storage media ដទៃផ្សេងទៀត
• អាចប្រើប្រាស់ជាមួយ partition នៃឧបករណ៍ដែលមាន file system ដូចជា FAT12, FAT16, FAT32, NTFS, NTFS5, EXT2, EXT3
• អាចទាញយកប្រភេទឯកសារដូចជា ឯកសារនៃកម្មវិធី office file រូបភាព វីដេអូ ចម្រៀង email ។ ល ។
• អាចទាញយកឯកសារដែលបានលុប ឬ file ដែលបានលុបចេញពីក្នុង Recycle Bin និង ករណីដែលបាត់ដោយសារ virus វាយប្រហារ
• អាចទាញយកឯកសារបន្ទាប់ពីការ format partition និង សូម្បីតែការ format ដោយសារសកម្មភាព reinstall Windows ក៏ដោយ
• អាចទាញយក file ដែលបានបាត់នៅពេលដែល Partition error និង partition ដែលបានលុប ឬ បាត់ដោយគ្មានមូលហេតុ
• អាចទាញយកឯកសារពី RAW hard drives
• កម្មវិធីនេះអាចដំឡើងនៅក្នុង Windows 2000/ XP/ Vista/ 7/ Windows Server 2003 និង Windows Server 2008
ការប្រើប្រាស់
នៅក្នុងកម្មវិធីនេះមានបីជម្រើសក្នុងការ Scan រកឯកសារដែលបានបាត់ទាំងនោះ


វិធីប្រើប្រាស់
• នៅពេលដែលកម្មវិធីនេះបានបើក សូមចុចនៅលើ Deleted File recovery ឬ ចុចលើប៊ូតុងដូចរូប
ដើម្បីទាញយកឯកសារដែលបានលុបចេញពីក្នុងកុំព្យូទ័រ (Shift Delete ឬ គ្មាននៅក្នុង Recycle Bin)


• បន្ទាប់មកសូមជ្រើសរើសប្រភេទនៃការស្វែងរក File ដែលបានលុប ប្រសិនបើលោកអ្នកជ្រើសរើសយក Search all lost files automatically នោះវានឹងស្វែងរក file គ្រប់ប្រភេទ បើលោកអ្នកជ្រើសរើសយក Search lost files by types លោកអ្នកអាចកំណត់ប្រភេទ file ទៅតាមប្រភេទនៃឯកសារដែលបានបាត់នោះ រួចចុច Next

• បន្ទាប់មកជ្រើសរើស Partition ដែលបានផ្ទុកនូវរាល់ឯកសារដែលបានបាត់ ដើម្បីឱ្យការស្វែងរកត្រូវទីតាំងដែលបានបាត់នោះ រួចចុច Next ដើម្បីដំណើរ

• នៅពេលដែលដំណើរការ Scan ចប់ សូមជ្រើសរើស file ឬ folder ដែលបានស្វែងរកឃើញរួចចុច Next

• ចុងក្រោយជ្រើសរើសទីតាំងដែលលោកអ្នកចង់រក្សាទុកឯកសារដែល Recovery បានទាំងនោះ
