Windows 7 32-bit ជាទូទៅគឺអាចដំឡើង RAM ធំបំផុតបានតែ 4 GB ហើយទំហំ RAM ដែលអាចប្រើបានគឺ useable 3.00 GB ។
មានអ្នក ប្រើប្រាស់ជាច្រើនបានផ្លាស់ប្ដូរ Operating System ពី Windows 32-bit ទៅ Windows 64-bit វិញ ដើម្បីអាចប្រើប្រាស់ RAM គ្រប់ 4GB ឬ ធំជាង តែដំណោះស្រាយបែបនេះអាចជួបនឹងបញ្ហាជាមួយនឹង ការប្រើប្រាស់កម្មវិធីមួយចំនួនដោយសារតែ កម្មវិធីទាំងនោះមិនអាចប្រើប្រាស់ជាមួយ Windows 7 64-bit បានឡើយ ។
លោកអ្នកអាចប្រើប្រាស់កម្មវិធី 4GB-7600.RTM.x86.04.08.2009win7 សម្រាប់ជំនួយក្នុងការធ្វើឱ្យ Windows 7 32-bit អាចប្រើប្រាស់ RAM បានពេញ 4 GB ឬ ធំជាងដូចខាងក្រោម៖
បញ្ជាក់ៈ កម្មវិធី 4GB-7600.RTM.x86.04.08.2009win7 មិនមែន ប្រើសម្រាប់ធ្វើឱ្យទំហំ RAM ធំជាងមុននោះទេ គឺវាប្រើ ដើម្បីធ្វើឱ្យ Windows 7 32-bit អាចប្រើប្រាស់ RAM គ្រប់ចំនួន 4GB, 6GB, 8GB ឬ ច្រើនជាងនេះក្នុងករណីដែលកុំព្យូទ័ររបស់លោកអ្នកបាន install RAM ទំហំ 4GB ឬ ធំជាងនេះ ។
ដំបូងសូមស្វែងរកកម្មវិធីដែលមានឈ្មោះ 4GB-7600.RTM.x86.04.08.2009win7 (Download link is coming....!)របស់ទស្សនាវដlick នៅលើ file នោះរួចយក open
បន្ទាប់មកចុចនៅលើ ប៊ូតុងដូចរូបខាងក្រោម ដើម្បីដំណើរ install កម្មវិធីនេះចូលទៅក្នុងកុំព្យូទ័រ
នៅពេលដំណើរ install ចប់សូមចុច OK
នៅពេលដែលផ្ទាំងខ្មៅនៃ Remove Watermark x86 លេចចេញមកលោកអ្នកគ្រាន់តែចុច Y
បន្ទាប់មកចុច [Enter] key នៅពេលនោះកុំព្យូទ័រលោកអ្នកនឹង Restart ដោយខ្លួនឯង
នៅពេលដែលកុំព្យូទ័រលោកអ្នកបាន start មកវិញនោះវានឹងបង្ហាញនូវផ្ទាំង Windows Boot Manager សូមជ្រើសរើសយក Microsoft Windows [Version 6.1.7600] >128 GB Memory



