3/17/2012 11:00:00 AM
Tips
ថ្មីៗនេះ គេហទំព័រ Facebook បានធ្វើការ Update ទ្រង់ទ្រាយ Time Line ដែលធ្វើឲ្យអ្នកប្រើប្រាស់មួយចំនួនពិបាកប្រើប្រាស់ទំព័រ Facebook របស់ខ្លួន។ TimeLimeRemove ជា Add-ons មួយដែលផ្ដល់ភាពងាយស្រួលដល់ការបំបាត់ TimeLine នៅក្នុងទំព័រ Facebook របស់អ្នកបាន។ តើធ្វើដូចម្ដេចទៅ?
សម្រាប់អ្នកដែលមាន TimeLine នៅលើទំព័រ Facebook របស់ខ្លួន ហើយចង់ផ្លាស់ប្ដូរវាចោល អាចចូលទៅកាន់អាសយដ្ឋាន
www.tlremove.com ដើម្បីធ្វើការ Download យកទៅប្រើប្រាស់។ ជម្រើសនៃការ Download តាម Internet Browser ដែលយើងកំពុងតែប្រើនឹងត្រូវបានបង្ហាញ បន្ទាប់ពីបានចូលទៅកាន់គេទំព័រមួយនេះ។ សូមជ្រើសរើសយកBroswer ដែលម៉ាស៊ីនកុំព្យូទ័ររបស់អ្នកកំពុងប្រើប្រាស់។
ចុចទៅលើរូបដែលតំនាង Web Browser របស់យើង ពេលនោះវានឹងធ្វើការ Download ទៅក្នុង Web Browser ដោយចុចលើពាក្យ Allow ។

បន្ទាប់ Download បានបញ្ចប់ ត្រូវចុចទៅលើពាក្យ Install Now ដើម្បីបញ្ចូល Add-ons មួយនេះ ទៅក្នុង Browser របស់យើង។
ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថា ការបញ្ចូល Add-Ons មួយនេះបានជោគជ័យ សូមចុចប៊ូតុង Ctrl+Shift+A ដើម្បីមើល Add-ons ដែលបានតម្លើង។
បើកគេហទំព័រ Facebook របស់អ្នកជាថ្មីម្ដងទៀត ពេលនោះ Timeline នឹងត្រូវបានបំបាត់ហើយ។ ប្រសិនបើមិត្តទាំងអស់គ្នាចង់ប្រើប្រាស់ Timeline វិញ សូមចូលទៅកាន់ Add-ons លើ Web Browser របស់អ្នកដោយចុច Ctrl+Shift+A ហើយចុច Remove ជាការស្រេច។
Dear Everyone,
If you guys have any common requests, please comment here.
This way will help us process your request.
Any requests which are not related to the specific post will not be handled in here. Please kindly understand.
We would like to apology in advance in case the requests cannot be handle.
CAMSTAR Group,