បន្ទាប់ពី LG Optimus G Pro របស់ក្រុមហ៊ុន LG មានការគាំទ្រខ្លាំងពីបណ្តាអតិថិជនជាច្រើន នាពេលថ្មីៗនេះ
ក្រុមហ៊ុន
LG បានអះអាងថានឹងមានស្មាតហ្វូនថ្មីដែលនឹងត្រូវមកជំនួសតំណែង LG Optimus G Pro។ ស្មាតហ្វូនថ្មីនេះមានឈ្មោះថា LG Optimus G Pro2 ប៉ុន្តែក្រុមហ៊ុនរបស់កូរ៉េ ខាងត្បូងមួយនេះ
មិនបានបញ្ជាក់ពីព័ត៌មានលម្អិតណាមួយទាក់ទងនឹង ផ្នែករឹង និង ការរចនា រូបរាងទាំងមូលនៃស្មាតហ្វូនប្រភេទPhabletនេះទេ។
ថ្មីៗនេះមានការបែកធ្លាយរូបភាពពីរសន្លឹករបស់ស្មាតហ្វូនម៉ូដែលថ្មីនេះ។ តាមរយៈរូបភាព ពីរសន្លឹកនេះបានបង្ហាញថាLG Optimus G Pro2 មានការរចនាស្រដៀងគ្នាទៅនឹងស្មាតហ្វូន បច្ចុប្បន្នដែលក្រុមហ៊ុន LG កំពុងចរាចរណ៏លើទីផ្សារនោះគឺ LG G2។ Phabletប្រភេទនេះ នឹងមាន ប៊ូតុងនៅខាងក្រោយ ហើយមុខងាររបស់វាត្រូវបានគេនិយាយតៗគ្នាថាស្រដៀង
LG G2 ចំនែក អេក្រង់របស់វាវិញ ទំហំ៦អ៊ីញប្រភេទ Full HD នឹងអាចបំពាក់មកជាមួយ Snapdragon 800 chipset និងអាចមានមុខងារពិសេសមួយចំនួនទៀតដូចជា Knock, Guest Mode និងQSlide។
ក្រុមហ៊ុនLGបានរចនាស្មាតហ្វូនប្រភេទPhabletនេះឡើង សម្រាប់ធ្វើការតតាំងជាមួយ ស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung គឺ Galaxy Note 3ដែលកំពុងតែមានឥទ្ធិពលលើទីផ្សារខ្លាំង នាពេលបច្ចុប្បន្ន។
ក្រុមហ៊ុនLGក៏បានប្រកាសផងដែរថា LG Optimus G Pro2 នឹងត្រូវបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៏ប្រចាំឆ្នាំសមាជទូរស័ព្ទពិភពលោកនាខែកុម្ភៈខាងមុខនេះហើយ។
ប្រភពពី៖ GSMarena
Dear Everyone,
If you guys have any common requests, please comment here.
This way will help us process your request.
Any requests which are not related to the specific post will not be handled in here. Please kindly understand.
We would like to apology in advance in case the requests cannot be handle.
CAMSTAR Group,