
ភូមិ គឺជាវចនានុក្រមអេឡិកត្រូនិកភាសា អង់គ្លេស – ខ្មែរ ដ៏ល្អមួយសម្រាប់ទូរស័ព្ទ Android របស់អ្នក។ វចនានុក្រមនេះមានភាពរហ័សរហួនក្នុងការស្វែងរកពាក្យ, ប្រើបានដោយឥតគិតប្រាក់សម្រាប់អ្នកប្រើប្រាស់ Android គ្រប់ៗគ្នា។ កម្មវិធីនេះស្ថិតនៅក្នុងកំណែ ១.០ នៅឡើយ តែតាមរយៈព័ត៌មានបានឲ្យដឹងថានៅក្នុងកំណែ ២.០ នឹងមានដាក់បញ្ចូលវចនានុក្រម ខ្មែរ – អង់គ្លេស មួយថែមទៀត។