នៅក្នុងការប្រើប្រាស់កុំព្យូទ័រជារៀងរាល់ថ្ងៃ លោកអ្នកគឺពិតជាមិនបានចាប់អារម្មណ៍ជាមួយនឹងការធ្វេសប្រហែសដែលបណ្ដាល ឱ្យបាត់បង់ Driver នៅក្នុងកុំព្យូទ័រលោកអ្នកបន្ទាប់ពីធ្វើការដំឡើង Windows សារជាថ្មី ឬ Driver ដែលលោកអ្នកបានរក្សាទុកត្រូវបានខូចដោយករណីណាមួយ ។ ដូចនេះ ដើម្បីស្វែងរក driver សម្រាប់កុំព្យូទ័ររបស់លោកអ្នកបាន សូមក្រឡេកមើលកម្មវិធីមួយចំនួនដែលប្រើសម្រាប់ស្វែងរក driver ដូចខាងក្រោមនេះ៖
Slim Drivers Free ជំនាន់2.2
Slim Driver Free ជាកម្មវិធីមួយដែលអនុញ្ញាតឱ្យលោកអ្នកអាចស្វែងរក driver សម្រាប់កុំព្យូទ័ (download driver) អាចប្រើសម្រាប់លុប driver ចេញពីកុំព្យូទ័រ ប្រើសម្រាប់ backup និង restore driver បាន ។ ដើម្បីប្រើប្រាស់កម្មវិធីនេះ download driver បានលោកអ្នកត្រូវដំឡើងកម្មវិធីនេះនៅកុំព្យូទ័រដែលចង់រក driver ហើយកុំព្យូទ័រនោះត្រូវតែអាចប្រើ Internet បាន ព្រមទាំងលោកអ្នកត្រូវមាន account មួយដែលប្រើប្រាស់ជាមួយនឹងគេហទំព័រ www.slimwareutilities.com ។
វិធីបង្កើតគណនី Slim Ware Utilities
• សូមចូលទៅកាន់គេហទំព័រ www.slimwareutilities.com ហើយចុចនៅត្រង់ Register
• សូមបំពេញព័ត៌មានផ្ទាល់ខ្លួន ដើម្បីបង្កើតគណនីយមួយបាន ហើយសូមចុចនៅត្រង់ REGISTER button
• បន្ទាប់ពីបំពេញព័ត៌មាន ដើម្បីបង្កើត Account រួចមកវានឹងលេចចេញនូវ page ថ្មីមួយដែលបញ្ជាក់ប្រាប់លោកអ្នកឱ្យ login ចូលទៅក្នុង E-mail account ដែលបានបំពេញនៅក្នុងផ្នែកខាងលើនោះ
• នៅពេលដែលបាន login ចូលទៅក្នុង E-mail រួចហើយសូមបើក E-mail របស់ Slim Ware Utilities ដែលបានផ្ញើទៅកាន់លោកអ្នករួចចុចនៅត្រង់ link មួយដែលមាននៅក្នុង content mail ដើម្បីបញ្ចប់ការចុះឈ្មោះជាមួយនឹង Slim Ware Utilities
• សូមចុចនៅត្រង់ sign in ដើម្បីឱ្យជាក់ច្បាស់ថាលោកអ្នកបានបង្កើត account មួយបានសម្រេច
• សូមបំពេញ username និង password ដែលទើបតែបានបង្កើតជាមួយនឹង Slim Ware Utilities បន្ទាប់មកសូមចុច Login button
• នៅពេល page ដែលទាមទារឱ្យលោកអ្នក share ព័ត៌មានអំពីកម្មវិធីនេះទៅកាន់មិត្តភក្ដិក្នុង Gmail, Hotmail, AOL, Yahoo, Linkedin, Facebook និង Twitter លោកអ្នកអាចចុចនៅត្រង់ Skip This ដើម្បីរំលងចំណុចនេះបាន
• បន្ទាប់មកវានឹងលេចចេញនូវ page download កម្មវិធីមួយចំនួន ដែលមាននៅលើគេហទំព័រ Slim Ware ដូចនេះលោកអ្នកអាច download Slim Drivers តាមរយៈចំណុចនេះក៏បាន
វិធីប្រើប្រាស់
ការស្វែងរក Driver
• នៅពេលដែលកម្មវិធីនេះបានបើកមកនៅត្រង់ Home Page សូមចុច Start Scanbutton ដើម្បីដំណើរការកម្មវិធីនេះឱ្យស្វែងរកមើល driver ដែលត្រូវបន្ថែម និង driver ដែលត្រូវផ្លាស់ប្ដូរ version
• នៅពេលដែលដំណើរការនៃការស្វែងរកចប់សូមចុចនៅត្រង់ Download Update នៅខាងក្រោយឈ្មោះ driver នីមួយៗ
• បន្ទាប់ពីចុច Download Update វានឹងមានផ្ទាំង Free Registration Required លេចចេញមកសូមចុចនៅត្រង់ Login
• សូមបំពេញនូវ username និង password របស់គណនីយលោកអ្នកដែលទើបតែបានបង្កើតនោះ
• បន្ទាប់ពី Login បានមកសូមចុច Yes នៅពេលដែលមានផ្ទាំងមួយលេចចេញមក ដើម្បីបង្កើតនូវ Restore point មុនពេល download និង install driver
• បន្ទាប់ពីដំណើរការ downloaddriver ចប់ នៅពេលដែលមានផ្ទាំងដំឡើង driver លេចចេញមក សូមបន្តធ្វើការដំឡើង driver ទាំងនោះ
វិធីលុប Driver ចេញពីកុំព្យូទ័រ
• ដើម្បីលុប driver តាមរយៈកម្មវិធីនេះបានគឺគ្រាន់តែចុចនៅត្រង់ Uninstall tap ហើយជ្រើសរើស driver របស់ device ណាមួយដែលចង់លុបចេញ រួចចុចនៅត្រង់ Uninstall button
• នៅពេលផ្ទាំងមួយលេចចេញមកដែលសួរលោកអ្នកថា Are you sure want to uninstall these drivers?សូមចុចនៅត្រង់ Remove the selected drivers ហើយចុច Yes
វិធី Backup Driver
• ដើម្បី backup driver ជាមួយកម្មវិធីនេះបានសូមចុចនៅត្រង់ Backup button រួចជ្រើសរើស driver របស់ device ណាមួយ ឬក៏ទាំងអស់ ។ បន្ទាប់មកសូមចុចនៅត្រង់ Backup to button នោះវានឹងទាមទារលោកអ្នកជ្រើសរើសទីតាំងរក្សាទុកដោយខ្លួនឯង ។
បញ្ជាក់៖ តែបើចុចនៅត្រង់ Backupbutton វានឹងរក្សាទុកនៅទីតាំង C:\Users\SR\AppData\Local\SlimWare Utilities Inc\SlimDrivers\Backups
• បន្ទាប់ពីចុច Backup to សូមជ្រើសរើសទីតាំង និង Folder សម្រាប់រក្សាទុក ហើយចុច Select Folder វានឹងដំណើរការ backup driver ទុក
វិធី Restore driver
• ដើម្បី Restore driver តាមកម្មវិធីនេះបានសូមចុចនៅត្រង់ Restore button ហើយជ្រើសរើស driver ណាដែលត្រូវការ restore វិញ រួចចុចនៅត្រង់ Restore វានឹងយក file driver មកពី C:\Users\SR\AppData\Local\SlimWare Utilities Inc\SlimDrivers\Backups ឬ ចុចនៅត្រង់ Restore From គឺទាញយកពីទីតាំងជាក់លាក់ណាមួយ
• នៅពេលចុចនៅត្រង់ Restore From លោកអ្នកនឹងឃើញមានផ្ទាំងជ្រើសរើសទីតាំង driver សូមចូលទៅកាន់ទីតាំង folder driver ដែលលោកអ្នករក្សា driver ទុកនៅពេលដែល backup driver ទុកហើយចុចត្រង់ Select Folder ដើម្បីដំណើរការ Restore
Tuesday, November 29, 2011
ស្វែងរកDriveបាត់រឺក៏ខូចជាមួយSlim Drivers Free ជំនាន់2.2
11/29/2011 04:42:00 PM
Tips
Dear Everyone,
If you guys have any common requests, please comment here.
This way will help us process your request.
Any requests which are not related to the specific post will not be handled in here. Please kindly understand.
We would like to apology in advance in case the requests cannot be handle.
CAMSTAR Group,