ស្រឡាញ់ខ្មែរ ត្រូវជួយជាវ CD និង VCD Original ដើម្បីជួយលើកតម្កើងវប្បធម៌និងសិល្ប៖ខ្មែរ!!

Tuesday, November 29, 2011

​ប្រើ Google Chrome ដើម្បី​មើល PDF

Chrome ជា browser មួយដ៏ល្អ ដែល​បង្កើត​ដោយ Google ហើយទទួលបានការពេញ​និយម​ប្រើ និងកើនឡើង​យ៉ាង​ច្រើន​ជា​រៀងរាល់​ថ្ងៃ ។ មកដល់ត្រឹមខែកក្កដា ២០១១ នេះ Chrome មានអ្នក​ប្រើ​រហូត​ដល់ ២២,១៤% ជិតស្មើរនឹង Firefox ដែល​មានអ្នក​ប្រើ ២៧,៩៥% ។
មកដល់ខែសីហា នេះ Chrome ចេញដល់​ជំនាន់​ទី ១៣ ដែល​មាន​ភ្ជាប់​ជាមួយនឹង​លក្ខណៈ​ពិសេសជា​ច្រើន​ដួចជា អាច​ដំណើរ​ការ Flash (Flash Player plug-in) , អាចមើល PDF (PDF Viewer plug-in) និង លក្ខណៈ​ពិសេសជា​ច្រើន​ទៀត ដែល​ឱ្យ​អ្នក​ប្រើ​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ក្នុង​ការបើក website ដោយមិនចាំបាច់​ដំឡើង​អ្វី​បន្ថែម ។



PDF Viewer plug-in ដែល​មាន​ភ្ជាប់​ក្នុង Chrome អាច​ឱ្យ​យើងបើកមើលឯកសារ​ប្រភេទ PDF បានដោយមិនបាច់​ដំឡើង​កម្មវិធី​អ្វី​បន្ថែម​នោះទេ ។

ការមើល PDF ជាមួយ Chrome
វិធីទី ១៖ អូសដាក់
​ លោកអ្នក​អាចមើលឯកសារ PDF ក្នុង Chrome ដោយ​គ្រាន់តែ​បើក Chrome ហើយអូស file PDF ដែល​លោកអ្នក​ចង់មើលដាក់​ក្នុង​ផ្ទាំង Chrome ជាការស្រេច ។ 



វិធីទី ២៖ ​កំណត់​ឱ្យ​បើក PDF ជាមួយនឹង Chrome រហូត​
យើងអាច​កំណត់​ឱ្យ​ពេល​ដែល double-click លើ file PDF ឱ្យ​បើក PDF ជាមួយ Chrome រហូត​បានដោយធ្វើតាមវិធី​ខាងក្រោម​៖
Right-click លើ file PDF ហើយចុចយក Open with រួចចុចលើ Choose default program…



ហើយ​ផ្ទាំង Open with នឹងបើកឡើង



​ប្រសិនបើ​លោកអ្នក​មិនឃើញមាន​កម្មវិធី Chrome ទេ លោកអ្នក​ត្រូវចុចលើ button Browse
រួចចុចទៅរកទីតាំង  C:\Users\Sambo\AppData\Local\Google\Chrome\Application



ហើយ double-click លើ file ឈ្មោះ chrome.exe



ហើយចុច OK
***​ចំណាំ : លោកអ្នក​ត្រូវធីកលើប្រអប់ Always use the selected program to open this kind of file ប្រសិនបើ​អ្នកចង់​ឱ្យ​គ្រប់ពេលអ្នក double-click លើ file PDF ឱ្យ​វាបើកជាមួយ Chrome ។

free counters

Dear Everyone,

If you guys have any common requests, please comment here.

This way will help us process your request.

Any requests which are not related to the specific post will not be handled in here. Please kindly understand.

We would like to apology in advance in case the requests cannot be handle.

CAMSTAR Group,