ស្រឡាញ់ខ្មែរ ត្រូវជួយជាវ CD និង VCD Original ដើម្បីជួយលើកតម្កើងវប្បធម៌និងសិល្ប៖ខ្មែរ!!

Friday, November 18, 2011

ត្រួត​ពិនិត្យ​ល្បឿន និង ការ​ប្រើ​ប្រាស់ Internet ជាមួយ NetWorx-Free

​សម្រាប់​លោកអ្នក​ដែល​ប្រើ​ប្រាស់​នូវ​ប្រព័ន្ធ Internet ដែល​មាន​លក្ខណៈ​កំណត់​ទំហំ​ប្រើ​ប្រាស់ ប្រាកដជាចង់ដឹងហើយថាតើការ​ប្រើ​ប្រាស់​របស់​លោកអ្នក​អស់​ទំហំ​ប៉ុន្មាន និង  ​ប្រើ​ប្រាស់​នៅពេល​ណាខ្លះ ។

ឥឡូវនេះយើងសូមលើកយក​នូវ​កម្មវិធី NetWorx-Free ដែល​មាន​តួនាទី​បង្ហាញ​នូវ​ទំហំ Megabyte ដែល​លោកអ្នក​បាន​ប្រើ​ប្រាស់​អស់ ដែល​មាន​ដូចជា ថ្ងែខែ និង​ម៉ោង​ដែល​លោកអ្នក​ភ្ជាប់ ម្យ៉ាង​ទៀត​លោកអ្នក​អាចត្រួត​ពិនិត្យ​តាមរយៈ Graphic បាន​យ៉ាង​មានប្រ​សិទ្ធិ​ភាព​ទៀតផង ។



​លក្ខណៈ​ពិសេស
- អាចលុប​នូវ​ទំហំ​ដែល​លោកអ្នក​ប្រើ​ប្រាស់​បាន និង ចាប់ផ្តើមគិតសារជាថ្មី
- ធ្វើ​របាយការណ៍ និង ទាញយក​របាយការណ៍​ចូល​ក្នុង Excel MS Word និង HTML
- អនុញ្ញាត​ឲ្យ​លោកអ្នក​បិទ​នូវ​ការត្រូត​ពិនិត្យ upload និង Download
- អាច​ដំណើរ​ការ​ជាមួយនឹង connection Dial-up ISDN Cable modems ADSL និង Ethernet Cards
- រួមបញ្ចូលរួម​ទាំង​ព័ត៌មាន​ទាក់ទងទៅនឹង Network និង tool សម្រាប់ test នូវ Internet connection របស់​លោកអ្នក​
- ព័ត៌មាន​អំពី Dial-up session រាល់ session ទាំងអស់​
- អាច​ដំណើរ​ការណជាមួយ Windows 2000/XP/2003/Vista/Server 2008/7

របៀប​ប្រើ​
- សូម​ធ្វើការ Download កម្មវិធី​នេះសិន
- បន្ទាប់ពី​លោកអ្នក​ដំឡើង​កម្មវិធី​នេះរួចរាល់ហើយ​លោកអ្នក​ត្រូវ Start => ជ្រើសរើស​យកពាក្យថា NetWorx លោកអ្នក​នឹងឃើញ​នូវ​ផ្ទាំង​រូបដូច​ខាងក្រោម​



- នៅលើ​ផ្ទាំង​រូបខាងលើ​លោកអ្នក​អាច​ជ្រើសរើស​នូវ Option ណាមួយមក​ប្រើ​ប្រាស់​គឺស្រប​ទៅតាម​ការចង់បាន​របស់អ្នក ដូចជា​ប្រសិនបើ​អ្នកចង់មើល Graphic លោកអ្នក​អាច​ជ្រើសរើស​យក “Show Graph”  នៅ​ក្នុង​ចំណុច​នេះ​លោកអ្នក​អាចឃើញ​នូវ Graphic ដែល​លោកអ្នក​កំពុង​ប្រើ​ប្រាស់​



- ក្នុង​ករណី​ដែល​លោកអ្នក​ចង់ដឹង​នូវ Magabyte ដែល​លោកអ្នក​ប្រើ​ប្រាស់​អស់ប៉ុន្មាន​លោកអ្នក​អាចចូល​ក្នុង “Usage Statistic”



- លោកអ្នក​អាចមើលជា​លក្ខណៈ​ពិស្តារ​ទៅតាម​ថ្ងៃ​ខែ និង ម៉ោង ដោយចូល​ក្នុង “Usage Statistic => Hourly Rates”



- លោកអ្នក​អាចសាកល្បង​ជាមួយនឹង Option ជា​ច្រើន​ទៀតបាន​ដែល​ប្រកបដោយភាព​ងាយស្រួល​បំផុត ។

free counters

Dear Everyone,

If you guys have any common requests, please comment here.

This way will help us process your request.

Any requests which are not related to the specific post will not be handled in here. Please kindly understand.

We would like to apology in advance in case the requests cannot be handle.

CAMSTAR Group,