នៅក្នុងយុគសម័យនៃបចេ្ចកវិទ្យានេះ ប្រព័ន្ធ Internet ត្រូវបានគេចាត់ទុកជាភ្នាក់ងារចែកចាយ ព័ត៌មានដ៏រហ័ស និង ជាឃ្លាំងផ្ទុកនូវឯកសារដ៏ធំទូលំទូលាយបំផុតមួយក្នុងពិភពលោក ។
ទន្ទឹមនឹងការផ្ទុកនូវចំណេះដឹង ក៏មានផ្ទុកនូវគុណវិបត្តិផងដែរ ដូចជាការចែកចាយនូវ សកម្មភាពអាសអាភាស និងសកម្មភាពមិនល្អមួយចំនួន ។ សម្រាប់កូនៗលោកអ្នកដែលចេះប្រើនូវប្រព័ន្ធ Internet លោកអ្នកគួរគប្បីមាននូវវីធីសាស្រ្តក្នុងការការពារពួកគេពី website អាក្រក់ទាំងឡាយ ដែលក្មេងៗមិនគួរបើក ។ ក្នុងទំព័រនេះយើងសូមចែករំលែកនូវវីធីសាស្រ្តនៅក្នុងការបិទ website មួយចំនូនដែល Windows របស់លោកអ្នកផ្តល់ឱ្យ ដោយមិនចាំបាច់ប្រើប្រាស់នូវកម្មវីធីជំនូយដូចខាងក្រោម៖
ជំហានទី១៖ លោកអ្នកត្រូវចូលទៅក្នុង Drive C (Drive ដែលមាន Windows) : => Windows => System32 => Driver => etc
ឬម្យ៉ាងទៀតលោកអ្នកអាចចុច key Windows + R
បញ្ចូលនូវ “c:\WINDOWS\system32\drivers\etc”
ជំហានទី២៖ នៅក្នុង folder “etc” លោកអ្នកនឹងឃើញនូវ file ជាច្រើន ប៉ុន្តែ file ដែលលោកអ្នកត្រូវជ្រើសរើសនោះគឺមានឈ្មោះថា “host” ។ លោកអ្នកត្រូវ right click លើ file “host” បន្ទាប់មកជ្រើសរើសយកនូវពាក្យថា “Open” និងបើកជាមួយកម្មវិធី NOTEPAD រួចចុច “ok” ។
ជំហានទី៣៖ នៅក្នុង file “host” លោកអ្នកនឹងឃើញដូចខាងក្រោម
ជំហានទី៤៖ នៅក្នុង file ដែលបានបង្ហាញខាងលើនេះ គឺជាកន្លែងដែលអនុញ្ញាតឱ្យលោកអ្នកបញ្ចូលនូវ website ដែលលោកអ្នកចង់បិទ ។ នៅពេលដែលលោកអ្នកចង់បិទនូវ Website ណាមួយលោកអ្នកត្រូវ 127.0.0.1 URL របស់ website (មិនចាំបាច់ដាក់នូវ www ពីមុខនោះទេ) ។
ជំហានទី៥៖ ប្រសិនបើលោកអ្នកចងបិទនូវ website ដទៃផ្សេងទៀតលោកអ្នកអាចបញ្ចូលនូវ website ផ្សេងទៀតដូចរូបខាងលើ និងប្រសិនបើចងដោះវិញលោកអ្នកអាចលុបនូវ URL ដែលលោកអ្នកបានបញ្ចូលទាំងចេញជាការស្រេច ៕
ចំណាំ៖ លោកអ្នកគម្បីបង្កើត User ធម្មតាសម្រាប់កូនលោកអ្នកកុំអនុញ្ញាតឱ្យគាត់ប្រើនូវសិទ្ធិជា Administrator ព្រោះ Administrator អាចកែនូវអ្វីដែលអ្នកបានបិទ ។
Friday, November 18, 2011
បិទ Website មួយចំនួន ដែលលោកអ្នកមិនចង់ឱ្យកូនក្មួយបើក ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
11/18/2011 02:07:00 PM
Tips
Dear Everyone,
If you guys have any common requests, please comment here.
This way will help us process your request.
Any requests which are not related to the specific post will not be handled in here. Please kindly understand.
We would like to apology in advance in case the requests cannot be handle.
CAMSTAR Group,