Showing posts with label Samsung. Show all posts
Showing posts with label Samsung. Show all posts
Tuesday, June 16, 2015
Samsung Galaxy Tab A 8.0 & Tab A 9.7 review
6/16/2015 09:55:00 PM
Samsung, Samsung Galaxy Tab A 8.0, Samsung Galaxy Tab A 9.7, Techno News, Video, Video Review
Saturday, February 1, 2014
Galaxy S4 ស្ទាយថ្មី រួមជាមួយសន្ទះខាងក្រោយដូចស្បែក
2/01/2014 02:48:00 PM
Android, Samsung, Techno News
តើក្រុមហ៊ុន កំពុងតែលែងល្បែងអ្វីនឹង
ជាមួយពួកយើង? Galaxy S4 បានចេញលក់ជិតមួយឆ្នាំទៅហើយ
ហើយពួកយើងក៏កំពុងតែទន្ទឹងរង់ចាំ Galaxy S5 ទៀត
ប៉ុន្តែSamsungបែរជាដាក់ Galaxy S4 ដែលមានព៌ណខ្មៅទៅវិញ។
នៅថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន Samsung
បានបញ្ចេញនូវ Galaxy S4 និង S4 mini ថ្មីមួយទៀត
ពោលវាមានព៌ណខ្មៅក្រាស់ រួមជាមួយសន្ទះខាងក្រោយដូចស្បែកកាបូប
ដែលបានរចនាអោយស្រដៀងនឹង Note 3 ដែរ។
ដោយយោងទៅតាមព៌តមានលំអិតពីក្រុមហ៊ុន Samsung បានអោយដឹងថា
ម៉ូឌែលនេះ គឺជាម៉ូឌែល I9595 ដែលប្រើប្រាស់ CPU Snapdragon 600
GPU Krait 300 រ៉េម 2GB អង្គផ្ទុកទិន្នន័យ 16GB និងកាមេរ៉ា 13
មេហ្គាភិចសែល។
ក្រលេកទៅមើល Galaxy S4 mini
ព៌ណខ្មៅស៊េរីថ្មីនេះវិញ ក៏នៅតែមាន Hardware
ដូចទៅនឹងអាស៊េរីចាស់ដែរ ពោលវាមានអេក្រង់ទំហំ 4.3 អ៊ីញ qHD,
CPU Snapdragon 400 Dual-core 1.7Ghz, រ៉េមទំហំ 1.5GB
និងកាមេរ៉ាទំហំ 8មេហ្គាភិចសែល។
Galaxy S4 និង S4 mini
នឹងចាប់ផ្តើមដាក់លក់នៅក្នុងទីផ្សារនៅរុស្សី ក្នុងខែក្រោយហើយ ដែល
S4 នឹងមានតម្លៃ 660$ ចំណែកឯអាតូចវិញតម្លៃ 460$។ យ៉ាងណាមិញ
Samsung មិនបានបញ្ជាក់ថា វានឹងមានលក់ទូទាំងសកលលោកនោះទេ
តែប្រហែលជានឹងមិនមាននោះទេ ដោយសារ S4 Black Edition នេះ
នឹងមិនទទួលបានការគាំទ្រច្រើនណាស់ណានោះទេ។
សម្រាប់ប្រិយមិត្តទាំងអស់គ្នាវិញ
មានចំណាប់អារម្មណ៍យ៉ាងណាដែរ ចំពោះម៉ូឌែល S4 ព៌ណខ្មៅ
និងសន្ទះខាងក្រោយយ៉ាងស្រស់ស្អាតមួយនេះ? សម្រាប់ខ្ញុំវិញ
គឺវាពិតជាស្រស់ស្អាត ប៉ុន្តែវាយឺតពេលទៅហើយ
ដោយសារលុយសន្សំរបស់ខ្ញុំគឺសម្រាប់ទិញ Galaxy S5 មិនមែន Galaxy
S4 នោះទេ។
ប្រភពពី៖ CamboReport
Friday, January 24, 2014
Samsung Galaxy S3 Neo Plus បង្ហាញខ្លួននៅចិន
1/24/2014 06:06:00 PM
Android, Samsung, Techno News
នាពេលថ្មីៗនេះក្រុមហ៊ុន
Samsung ទើបតែបានបង្ហាញស្មាតហ្វូនថ្មីមួយទៀតស្រឡាយ Galaxy S
ដែលប្រសូត្រចេញពី Galaxy S3 គឺ Galaxy S3 Neo Plus។
តាមរយៈគេហទំព័រប្រទេស ចិនបានអោយដឹងថា ស្មាតហ្វូនស៊េរីថ្មីនេះមានរាងស្រដៀងគ្នាទៅនឹង Galaxy S3ដើមដែរ តែខុស ត្រង់ Galaxy S3 Neo Plus មានការផ្លាស់ប្តូរលើផ្នែកមួយចំនួន។
ភាពខុសគ្នាត្រង់ថា Galaxy S3 Neo Plus
អាចដាក់បានស៊ីម២ភ្ជាប់ជាមួយនឹងប្រព័ន្ធ ប្រតិបិត្តការ Android 4.3 និងមានប្រើCPUប្រភេទ 1.4GHz quad-core processor, កាមេរ៉ាទំហំ ៨មេហ្គាភិចសែល, បច្ចេកវិទ្យាអេក្រង់ Super AMOLEDទំហំ4.5អ៊ីង, ប្រព័ន្ធWi-Fi, Bluetooth, គាំទ្រកាតអង្គចងចាំប្រភេទ microSD
និងថ្ម 2100mAh ។
ប្រភពពីSammobile
Galaxy S3 និង Note2 និងបានភ្លក់រសជាតិ KitKat 4.4.2 នៅបំណាច់ខែមីនានេះ
1/24/2014 01:49:00 PM
Android, Samsung, Techno News
បន្ទាប់ពីមានពត៌មានបែកធ្លាយពាក់ពន្ធ័នឹង Galaxy Note3 ថានឹងទទួលបានការបន្ទាន់ សម័យនូវជំនាន់ចុងក្រោយបង្អស់ KitKat 4.4.2 របស់android ស្របពេលជាមួយ
Galaxy S4 គ្រានោះក៏ធ្លាប់មានពត៌មានថា
កំពូលស្មាតហ្វូនប្រចាំឆ្នាំ២០១២របស់ Samsung គឺ Samsung Galaxy
Note2 និង Galaxy S3នឹងទទួលបានការបន្ទាន់សម័យ
kitkat 4.4.2 នៅចុងខែមេសាឆ្នាំនេះ។
ប៉ុន្តែឥលូវនេះបើយោងតាមប្រភពព័ត៌មានដែលទទួលបានពី Android Geeks , កំពូលស្មាត ហ្វូនទាំងពីរនេះ នឹងបានភ្លក់រសជាតិ Android ជំនាន់ចុងក្រោយបង្អស់នេះក្នុងចុងខែមីនា ឆ្នាំ២០១៤នេះហើយ។
Androidជំនាន់ចុងក្រោយ KitKat 4.4.2 ដែល Samsung នឹងបញ្ចេញអោយ
Galaxy S3 និង Note 2 មួយនេះ មានអត្ថប្រយោជន៍ខ្ពស់ណាស់ ដោយទូរស័ព្ទទាំងពីរនឹងមានល្បឿនកាន់តែលឿន ហើយស៊ីថ្មកាន់តែតិច រួមជាមួយនឹងកម្មវិធីពិសេសៗមួយចំនួនផងដែរ។
ប្រភពពីSammobile
Dear Everyone,
If you guys have any common requests, please comment here.
This way will help us process your request.
Any requests which are not related to the specific post will not be handled in here. Please kindly understand.
We would like to apology in advance in case the requests cannot be handle.
CAMSTAR Group,