មើ! មិត្តយុវវ័យណាខ្លះចង់សាកល្បងប្រើ Windows 8 មុនគេ។ លឺល្បីតៗគ្នាថា Windows 8 មានផ្ទាំងប្រើប្រាស់ស្រស់ស្អាត ដែលគេហៅថា Metro style ព្រមជាមួយនឹងល្បឿន Start up លឿនដូចរន្ទះ និងមាន Ribbon UI អស់រយៈពេលជាយូរមកហើយ អ៊ីចឹងចង់សាកល្បងខ្លួនឯងទេ?
ពេលនេះគេអាចទាញយក Windows 8 Developer Preview បានដោយសេរី និងអាចយកមកសាកដោយខ្លួនឯងបាន។ ចំពោះការដំឡើង Windows 8 នេះ គឺអាចប្រើ Virtual Box, VMware ឬជា Dual Boot ក៏បាន។ មិត្តយុវវ័យអាចទាញយកជាកំណែប្រែ 32-bit ទំហំ 2.8GB , 64-bit ទំហំ 3.6GB និង 64-bit ជាមួយ Developer tool ទំហំ 4.8GB។
តម្រូវការទាបបំផុតសម្រាប់ អ្នកចង់សាកល្បង Windows 8 មានដូចខាងក្រោម៖
-CPU ទំហំ 1GHz ឬធំជាងនេះ
-RAM ទំហំ 1GHz សម្រាប់ 32-bit និង 2GB សម្រាប់ 64-bit
-មានHard disk ទំនេរ 16GBសម្រាប់ 32-bit និង 20GB សម្រាប់ 64-bit
-ក្រាហ្វិក Direct 9 ជាមួយ WDDM 1.0 ឬខ្ពស់ជាងនេះ
-បើមាន Touch Screen កាន់តែល្អ
-អេក្រង់ត្រូវមាន Resolution យ៉ាងតូច 1024×768 ដើម្បីអាចដំណើរការ Metro style បាន។