Coming back Soon

we are under construction!

coming back soon!

we are under construction!

coming back soon!

we are under construction!

coming back soon!

we are under construction!

ស្រឡាញ់ខ្មែរ ត្រូវជួយជាវ CD និង VCD Original ដើម្បីជួយលើកតម្កើងវប្បធម៌និងសិល្ប៖ខ្មែរ!!
Showing posts with label Android. Show all posts
Showing posts with label Android. Show all posts

Saturday, February 1, 2014

Galaxy S4 ស្ទាយថ្មី​ រួម​ជា​មួយ​សន្ទះ​ខាង​ក្រោយ​ដូច​ស្បែក

តើក្រុមហ៊ុន កំពុងតែលែងល្បែងអ្វីនឹង ជាមួយពួកយើង? Galaxy S4​ បាន​ចេញ​លក់​ជិត​មួយ​ឆ្នាំ​ទៅ​ហើយ​ ហើយ​ពួក​យើង​ក៏​កំពុង​តែ​ទន្ទឹង​រង់​ចាំ​ Galaxy​ S5 ​ទៀត​ ប៉ុន្តែ​Samsung​បែរ​ជា​ដាក់​ Galaxy​ S4​ ដែល​មាន​ព៌ណ​ខ្មៅ​ទៅ​វិញ។
នៅថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន Samsung បានបញ្ចេញនូវ​ Galaxy​ S4​ និង​ S4​ mini​ ថ្មី​មួយ​ទៀត​ ពោល​វា​មាន​ព៌ណ​ខ្មៅ​ក្រាស់ ​រួម​ជា​មួយ​សន្ទះ​ខាង​ក្រោយ​ដូច​ស្បែក​កាបូប​ ដែល​បាន​រចនា​អោយ​ស្រដៀង​នឹង​ Note​ 3​ ដែរ។​ ដោយ​យោង​ទៅ​តាម​ព៌តមាន​លំអិត​ពីក្រុមហ៊ុន ​Samsung​ បាន​អោយ​ដឹង​ថា ​ម៉ូឌែល​នេះ​ គឺ​ជា​ម៉ូឌែល​ I9595​ ដែល​ប្រើប្រាស់​ CPU​ Snapdragon​ 600​ GPU​ Krait​ 300​ រ៉េម​ 2GB​ អង្គ​ផ្ទុក​ទិន្នន័យ​ 16GB​ និង​កាមេរ៉ា​ 13​ មេហ្គាភិចសែល។
ក្រលេកទៅមើល Galaxy S4 mini ព៌ណខ្មៅស៊េរីថ្មីនេះវិញ​ ក៏​នៅ​តែ​មាន​ Hardware​ ដូច​ទៅ​នឹង​អាស៊េរី​ចាស់​ដែរ​ ពោល​វា​មាន​អេក្រង់​ទំហំ​ 4.3​ អ៊ីញ​ qHD,​ CPU​ Snapdragon​ 400​ Dual-core​ 1.7Ghz,​ រ៉េម​ទំហំ​ 1.5GB​ និង​កាមេរ៉ា​ទំហំ​ 8​មេហ្គា​ភិច​សែល។
Galaxy S4 និង S4 mini នឹងចាប់ផ្តើមដាក់លក់នៅក្នុងទីផ្សារ​នៅ​រុស្សី ​ក្នុង​ខែ​ក្រោយ​ហើយ​ ដែល​ S4​ នឹង​មាន​តម្លៃ​ 660$​ ចំណែក​ឯ​អាតូច​វិញ​តម្លៃ​ 460$។​ យ៉ាង​ណា​មិញ​ Samsung​ មិន​បាន​បញ្ជាក់​ថា​ វា​នឹង​មាន​លក់​ទូទាំង​សកល​លោក​នោះ​ទេ ​តែ​ប្រហែល​ជា​នឹង​មិន​មាន​នោះ​ទេ​ ដោយ​សារ​ S4​ Black ​Edition​ នេះ​ នឹង​មិន​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ណាស់ណា​នោះ​ទេ។
សម្រាប់ប្រិយមិត្តទាំងអស់គ្នាវិញ មានចំណាប់អារម្មណ៍យ៉ាងណាដែរ​ ចំពោះ​ម៉ូឌែល​ S4​ ព៌ណ​ខ្មៅ​ និង​សន្ទះ​ខាង​ក្រោយ​យ៉ាង​ស្រស់​ស្អាត​មួយ​នេះ?​ សម្រាប់​ខ្ញុំ​វិញ​ គឺ​វា​ពិត​ជា​ស្រស់​ស្អាត​ ប៉ុន្តែ​វា​យឺត​ពេល​ទៅ​ហើយ​ ដោយ​សារ​លុយ​សន្សំ​របស់​ខ្ញុំ​គឺ​សម្រាប់​ទិញ​ Galaxy​ S5​ មិនមែន​ Galaxy​ S4​ នោះ​ទេ។

ប្រភពពី៖ CamboReport

Friday, January 24, 2014

Samsung Galaxy S3 Neo Plus បង្ហាញខ្លួននៅចិន

នាពេលថ្មីៗនេះក្រុមហ៊ុន Samsung ទើបតែបានបង្ហាញស្មាតហ្វូនថ្មីមួយទៀតស្រឡាយ Galaxy S ដែលប្រសូត្រចេញពី Galaxy S3​ គឺ Galaxy S3Neo Plus តាមរយៈគេហទំព័រប្រទេស ចិនបានអោយដឹងថា ស្មាតហ្វូនស៊េរីថ្មីនេះមានរាងស្រដៀងគ្នាទៅនឹង Galaxy S3​ដើមដែរ តែខុស ត្រង់ Galaxy S3Neo Plus មានការផ្លាស់ប្តូរលើផ្នែកមួយចំនួន
ភាពខុសគ្នាត្រង់ថា Galaxy S3Neo Plus អាចដាក់បានស៊ីម២ភ្ជាប់ជាមួយនឹងប្រព័ន្ធ ប្រតិបិត្តការ Android 4.3 និងមានប្រើCPUប្រភេទ 1.4GHz quad-core processor, កាមេរ៉ាទំហំ ៨មេហ្គាភិចសែល, បច្ចេកវិទ្យាអេក្រង់ Super AMOLEDទំហំ4.5អ៊ីង, ប្រព័ន្ធWi-Fi, Bluetooth, គាំទ្រកាតអង្គចងចាំប្រភេទ microSD និងថ្ម 2100mAh


ប្រភពពីSammobile

Galaxy S3 និង Note2 និងបានភ្លក់រសជាតិ KitKat 4.4.2 នៅបំណាច់ខែមីនានេះ

បន្ទាប់ពីមានពត៌មានបែកធ្លាយពាក់ពន្ធ័នឹង Galaxy Note3 ថានឹងទទួលបានការបន្ទាន់ សម័យនូវ​ជំនាន់​ចុង​ក្រោយ​បង្អស់ KitKat​​ 4.4.2 របស់android ស្របពេលជាមួយ Galaxy S4 គ្រានោះក៏ធ្លាប់មានពត៌មានថា កំពូលស្មាតហ្វូនប្រចាំឆ្នាំ២០១២​របស់ Samsung គឺ Samsung Galaxy Note2 និង Galaxy S3នឹងទទួលបានការបន្ទាន់សម័យ​ kitkat 4.4.2 នៅចុងខែមេសាឆ្នាំនេះ។ 




ប៉ុន្តែឥលូវនេះបើយោងតាម​​ប្រភពព័ត៌មានដែលទទួលបានពី Android Geeks , កំពូលស្មាត ហ្វូនទាំងពីរនេះ នឹងបានភ្លក់រសជាតិ Android ​ជំនាន់​ចុង​ក្រោយ​បង្អស់នេះក្នុងចុងខែមីនា ឆ្នាំ២០១៤នេះហើយ។ Android​ជំនាន់​ចុង​ក្រោយ KitKat​​ 4.4.2 ​ដែល​ Samsung នឹង​បញ្ចេញ​អោយ​ Galaxy S3 និង​ Note 2 មួយ​នេះ​ មាន​អត្ថ​ប្រយោជន៍​ខ្ពស់​ណាស់​ ដោយ​ទូរស័ព្ទ​ទាំង​ពីរ​នឹង​មាន​ល្បឿន​កាន់​តែ​លឿន​ ហើយ​ស៊ី​ថ្ម​កាន់​តែ​តិច​ រួម​ជា​មួយ​នឹង​កម្មវិធី​ពិសេសៗ​មួយ​ចំនួន​ផង​ដែរ។

ប្រភពពីSammobile

Wednesday, May 2, 2012

តម្លើងKhmer Unicodeក្នុងSamsung Galaxy Y


ដើម្បីអាចដំណើរការKhmer Unicodeនៅក្នុងSmart Phone Galaxy Yនេះបានលោកអ្នកត្រូវអនុវត្ត
តាមជំហានខាងក្រោម៖
ជំហានទី01៖ Root ទូរសព្ទ័របស់អ្នកជាមុនសិន

  1. ធ្វើការទាញយកឯកសារ Update.zip
  2. ធ្វើការCopyឯកសារដែលអ្នកបានទាញយកមកក្នុង​ SD Card
  3. បិទទូរសព្ទ័របស់អ្នក
  4. បន្ទាប់ពីបិទរួចរាល់ហើយ សូមចូលទៅកាន់Recovery Mode ដោយចុចទៅលើប៊ូតុង Home button + Volume up button + Power button ប្រហែលជា20វិនាទី{ត្រូវចុចតាមលំដាប់លំដោយព្រមគ្នា}
  5. ពេលលោកអ្នកចូលទៅដល់Recovery Modeរួចហើយ សូមធ្វើការចុចយកពាក្យ “Update from SD Card”.
  6. ចុចលើឯកសារដែលអ្នកបានទាញយកហើយបានរក្សាទុកក្នុងSD Card (Update.zip)
  7. បន្ទាប់ពីវាធ្វើការInstallរួចរាល់ហើយ សូមចុចលើប៊ូតុងPower button ជ្រើសរើសពាក្យReboot.
  8. រួចរាល់ហើយ សូមធ្វើការទាញយកនិងInstallកម្មវិធី BusyBox ពីAndroid Market។
បើពិបាកយល់អាចទស្សនាវិដេអូនេះបាន៖  http://www.youtube.com/watch?v=99bkrh0FMG4&feature=player_embedded

ជំហានទី02៖ តម្លើងKhmer Unicode សម្រាប់ទូរសព្ទ័របស់អ្នក

  • ទាញយកនិងតម្លើងកម្មវិធី Font Changer ពី Play Store
  • ធ្វើការCopy Font [ Nokora.ttf(របស់ពូហុង) or Supernova.ttf(ងួន សុខហៀង)] ទៅកាន់ System font ដោយការRoot Explorer ហើយចំនែកការដោះដូរFontសូមប្រើកម្មវិធី Font Changer
  • ដើម្បីអាចសរសេរអក្សរខ្មែរបានសូមទាញយកកម្មវិធី Phum Keyboard រឺ Multiling Keyboard ពី Play Store រីក្តាចុចផ្សេងទៀត
  • សូមធ្វើការតម្លើងMultiling Keyboard បន្ទាប់មកចូលទៅកាន់Setting>>>Languages and keybords>>>សូមធីកលើប្រអប់ Multiling Keyboard​ >>>>ចុចលើពាក្យថាMultiling Keyboard​ដែលនៅក្រោមគេបង្អស់>>>>>យកពាក្យថាLanguages>>>យកពាក្យថាLanguagesទៀត>>>>ធីក លើប្រអប់ពាក្យថាភាសាខ្មែរជាការស្រេច។
  • បន្ទាប់មកចូលទៅកាន់Write Messege បន្ទាប់មកចុចអោយវាបង្ហាញKeyborad រួចបន្តចុចលើប៊ូតុងដែលនៅខាងឆ្វេងប៊ូតុងSpacer​   រើសយកពាក្យInsert Method Keybord>>>>Select  Multiling Keyboard​ជាការស្រេច។
  • ចំណាំ៖ សម្រាប់ការជ្រើសរើសភាសានៅលើKeybordសូមចុចលើប៊ូតុងSpaceអោយជាប់ វានឹងបង្ហាញភាសាអោយអ្នករើស។

កែសម្រួលដោយ៖ CAMSTAR TEAM
អត្តបទដើម៖ Yabbnass Houey, Jae Ha Lee and Boon Rath in CAUG (Cambodia Android Users Group)





























Saturday, April 28, 2012

ដំឡើងKhmer Unicodeនៅលើទូរសព្ទ័Samsung Galaxy ACE and Cooper


ភាសាខ្មែរយូនីកូដកំពុងតែទទួលបានការចាប់អារម្មណ៏និងមានតំរូវការជាច្រើន​ ពីសំណាក់បងប្អូន
ខ្មែរយើង​ ព្រោះវាមានភាពងាយស្រួល ក្នុងការមើល Website ជាខេមរភាសារបស់យើង និងជាពិសេស
វាអាចជួយអោយអក្សរសាស្ត្រខ្មែរកាន់តែទូលំទូលាយឡើង។ សម្រាប់ប្រិយមិត្តដែលកំពុងតែប្រើ
ប្រាស់ Smart Phone Model Samsung Galaxy ACE or Cooper ពិតជាមានភាពរីករាយ ពេលដែលបានអាន Postមួយនេះ។
​​   ពេលនេះCamstarនឹងប្រាប់បងប្អូនពីរបៀបដំឡើងKhmer Unicodeនៅលើទូរសព្ទ័Samsung Galaxy ACE and Cooper។


តំរូវការការងារ
- Rom Ginger Bread verison ចាប់ពី 2.3.4 official​ឡើង (S5830 GB2.3.4.zip)
- កម្មវិធីOdin  (S5570_Odin+Multi+Downloader+v4.38.exe)
- ឯកសារ Root (Root.zip)
- Rom Cyano Galaxy Ace 2.3.7 Khmer Build in (Cyano Rom Galaxy Ace (khmer build in).zip)
- ឯកសារ ClockWordMod (ClockWorkModAce.zip)
- USB Driver WIndows32bit/Windows64bit

ដំណាក់ការត្រូវដំឡើង
១ ដំឡើងជំនាន់ទូរស័ព្ទទៅជា2.3.4​ (សម្រាប់អ្នកដែលមានVersionខ្ពស់ជាងនេះអាចរំលងទៅធ្វើនៅដំណាក់កាលទី02បាន)
២ Root ទូរស័ព្ទ
៣ ដំឡើងClockWorkMod
៤ Flash Rom Cyanogen

របៀបធ្វើ
 ដំណាក់កាលទី01​
កុំទាន់ដោតទូរស័ព្ទចូលក្នុងកុំព្យូទ័រ
បើកកម្មវីធី Odin និងពន្លាឯកសារ S5830 GB2.3.4.zip
ចុចលើOPS រួចស្វែងរកFile OPS- Cooper_v1.0.ops
ចុចលើBOOT រួចស្វែងរកFile APBOOT_S5830DXKPB_CL514579_REV03_user_low_true.tar.md5
ចុចលើPHONE រួចស្វែងរកFile MODEM_S5830XXKP8_CL143019_REV03.tar.md5
ចុចលើPDA រួចស្វែងរកFile CODE_S5830XXKP8_CL143019_REV03_user_mid_false.tar
ចុចលើCSC រួចស្វែងរកFile GT-S5830-MULTI-CSC-OLBKPB.tar.md5
បន្ទាប់ពីបំពេញរួចរាល់ហើយសូមបិទទូរស័ព្ទ
ដោះស៊ីមនិងមេម៉ូរីកាតចេញ
ចូលក្នុងDownlaod Modeដោយចុចអោយជាប់ Middle Menu ButtonPower ButtonDown Volume Buttom (ចុចតាមលំដាប់អោយជាប់រហូតវាលោតLogo Downloading)
ហើយដោតចូលក្នុងកុំព្យូទ័ររងចាំដល់វាកម្មវិធីស្គាល់ហើយចុចStart
បន្ទាប់ពីFlash រួចសូមរង់ចាំមួយសន្ទុះ
ពេលនេះយើងបានដំឡើងជំនាន់ទូរស័ព្ទរួចហើយ

 ដំណាក់កាលទី02

ដើម្បីRootទូរស័ព្ទរបស់អ្នកត្រូវចម្លងឯកសារ Root.zipទៅកាន់SD Card
បន្ទាប់មកបិទទូរស័ព្ទ រួចបើកមកវិញដោយចុចMiddle Menu ButtonPower​Button ដើម្បីចូលទៅកាន់Recovery Mode។ បន្ទាប់ពីចូលទៅកាន់Recovery Mode
សូមជ្រើសយកupdate from SD card
រួចស្វែងរកឯកសារ Root.zip
រួចហើយរងចាំដល់Update ចប់ បន្ទាប់មកRebootទូរស័ព្ទជាការស្រេច

  ដំណាក់កាលទី03

ដើម្បីដំឡើង ClockWorkMod​ ចូលក្នុងទូរស័ព្ទរបស់អ្នកត្រូវចម្លងឯកសារ ClockWorkModAce.zipទៅកាន់SD Card
បិទទូរស័ព្ទ រួចបើកមកវិញដោយចុច
Middle Menu ButtonPower Buttonដើម្បីចូលទៅកាន់Recovery Mode
បន្ទាប់ពីចូលទៅកាន់Recovery Mode
សូមជ្រើសយកupdate from SD card
រួចស្វែងរកឯកសារ ClockWorkModAce.zip
រួចហើយរងចាំដល់Update ចប់ បន្ទាប់មកRebootទូរស័ព្ទជាការស្រេច
  ដំណាក់កាលទី04
សូមBackup ទូរស័ព្ទសិនដើម្បីការពារពេលដែលវាគាំង ដោយចូលទៅកាន់ Backup and Restore ដោយចុចMiddle Menu ButtonPower Button រួចរើសយកពាក្យBackup and Restore បន្ទាប់មករើសយកពាក្យBackup  រួចចុចយកពាក្យYes..............រួចរង់ចាំប្រហែល១០នាទី
ដើម្បីដំឡើង Flash Rom Cyanogen ចូលក្នុងទូរស័ព្ទរបស់អ្នកត្រូវចម្លងឯកសារ Cyano Rom Galaxy Ace (khmer build in).zip ទៅកាន់SD Card
បិទទូរស័ព្ទ រួចបើកមកវិញដោយចុច
Middle Menu ButtonPower Buttonដើម្បីចូលទៅកាន់Recovery Mode
បន្ទាប់ពីចូលទៅកាន់Recovery Mode
សូមជ្រើសយក Wipe data/factory reset
Yes—delete all user data
សូមជ្រើសយកInstall Zip from SD card
Choose zip from SD Card
រួចស្វែងរកឯកសារ Cyano Rom Galaxy Ace (khmer build in).zip
Yes – Install Cyano Rom Galaxy Ace (khmer build in).zip
រួចហើយរងចាំដល់Update ចប់ បន្ទាប់មកRestartទូរស័ព្ទជាការស្រេច។
  • ដើម្បីអាចសរសេរអក្សរខ្មែរបានសូមទាញយកកម្មវិធី Phum Keyboard រឺ Multiling Keyboard ពី Play Store រីក្តាចុចផ្សេងទៀត
  • សូមធ្វើការតម្លើងMultiling Keyboard បន្ទាប់មកចូលទៅកាន់Setting>>>Languages and keybords>>>សូមធីកលើប្រអប់ Multiling Keyboard​ >>>>ចុចលើពាក្យថាMultiling Keyboard​ ដែលនៅក្រោមគេបង្អស់>>>>>យកពាក្យថាLanguages>>>យកពាក្យថាLanguagesទៀត>>>>ធីក លើប្រអប់ពាក្យថាភាសាខ្មែរជាការស្រេច។
  • បន្ទាប់មកចូលទៅកាន់Write Messege បន្ទាប់មកចុចអោយវាបង្ហាញKeyborad រួចបន្តចុចលើប៊ូតុងដែលនៅខាងឆ្វេងប៊ូតុងSpacer​   រើសយកពាក្យInsert Method Keybord>>>>Select  Multiling Keyboard​ជាការស្រេច។
  • ចំណាំ៖ សម្រាប់ការជ្រើសរើសភាសានៅលើKeybordសូមចុចលើប៊ូតុងSpaceអោយជាប់ វានឹងបង្ហាញភាសាអោយអ្នករើស។


បញ្ជាក់៖ Romនេះមិនគាំទ្រLive wallpaper ទេ។

(Total Size : 150MB )



កែសម្រួលដោយ៖ CAMSTAR TEAM
អត្តបទដើម៖  Vireak Chhay SamOl(Cambodia Android Users Group)

 





Tuesday, November 22, 2011

Android ក៏​អាចបើក Unicode ចេញដែរ




ឥឡូវនេះ​លោកអ្នក​ក៏​អាច ទស្សនាគេហទំព័រ​ដែល​មានពុម្ភអក្សរ​ខ្មែរ​យូនីកូដបានផងដែរ​នៅលើ Android Devices របស់អ្នក ដោយ​ប្រើ​ប្រាស់ Khmum Browser ដែល​ផ្តល់​ជួនដោយ Beeline ។ អ្នកអាច​ស្វែងរក​បាន​ក្នុង Market របស់ Adroid Devices របស់អ្នក ដោយវាយពាក្យ Khmum Browser ។

ភូមិ វចនានុក្រម អង់គ្លេស – ខ្មែរ សម្រាប់​ទូរស័ព្ទ Android




ភូមិ គឺ​ជា​វចនានុក្រម​អេឡិកត្រូនិក​ភាសា អង់គ្លេស – ខ្មែរ ដ៏​ល្អ​មួយ​សម្រាប់​ទូរស័ព្ទ Android របស់​អ្នក។ វចនានុក្រម​នេះ​មាន​ភាព​រហ័ស​រហួន​ក្នុង​ការ​ស្វែង​រក​ពាក្យ, ប្រើ​បាន​ដោយ​ឥត​គិត​ប្រាក់​សម្រាប់​អ្នក​ប្រើ​ប្រាស់ Android គ្រប់ៗ​គ្នា។ កម្មវិធី​នេះ​ស្ថិត​នៅ​ក្នុង​កំណែ ១.០ នៅ​ឡើយ តែ​តាម​រយៈ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុង​កំណែ ២.០ នឹង​មាន​ដាក់​បញ្ចូល​វចនានុក្រម ខ្មែរ – អង់គ្លេស មួយ​ថែម​ទៀត។

ទាញ​យក​កម្មវិធី​វចនានុក្រម ភូមិ ពី​ផ្សារ​កម្មវិធី

Click Here For Support This Post!!! 

free counters

Dear Everyone,

If you guys have any common requests, please comment here.

This way will help us process your request.

Any requests which are not related to the specific post will not be handled in here. Please kindly understand.

We would like to apology in advance in case the requests cannot be handle.

CAMSTAR Group,