ស្រឡាញ់ខ្មែរ ត្រូវជួយជាវ CD និង VCD Original ដើម្បីជួយលើកតម្កើងវប្បធម៌និងសិល្ប៖ខ្មែរ!!

Saturday, February 1, 2014

Galaxy S4 ស្ទាយថ្មី​ រួម​ជា​មួយ​សន្ទះ​ខាង​ក្រោយ​ដូច​ស្បែក

តើក្រុមហ៊ុន កំពុងតែលែងល្បែងអ្វីនឹង ជាមួយពួកយើង? Galaxy S4​ បាន​ចេញ​លក់​ជិត​មួយ​ឆ្នាំ​ទៅ​ហើយ​ ហើយ​ពួក​យើង​ក៏​កំពុង​តែ​ទន្ទឹង​រង់​ចាំ​ Galaxy​ S5 ​ទៀត​ ប៉ុន្តែ​Samsung​បែរ​ជា​ដាក់​ Galaxy​ S4​ ដែល​មាន​ព៌ណ​ខ្មៅ​ទៅ​វិញ។
នៅថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន Samsung បានបញ្ចេញនូវ​ Galaxy​ S4​ និង​ S4​ mini​ ថ្មី​មួយ​ទៀត​ ពោល​វា​មាន​ព៌ណ​ខ្មៅ​ក្រាស់ ​រួម​ជា​មួយ​សន្ទះ​ខាង​ក្រោយ​ដូច​ស្បែក​កាបូប​ ដែល​បាន​រចនា​អោយ​ស្រដៀង​នឹង​ Note​ 3​ ដែរ។​ ដោយ​យោង​ទៅ​តាម​ព៌តមាន​លំអិត​ពីក្រុមហ៊ុន ​Samsung​ បាន​អោយ​ដឹង​ថា ​ម៉ូឌែល​នេះ​ គឺ​ជា​ម៉ូឌែល​ I9595​ ដែល​ប្រើប្រាស់​ CPU​ Snapdragon​ 600​ GPU​ Krait​ 300​ រ៉េម​ 2GB​ អង្គ​ផ្ទុក​ទិន្នន័យ​ 16GB​ និង​កាមេរ៉ា​ 13​ មេហ្គាភិចសែល។
ក្រលេកទៅមើល Galaxy S4 mini ព៌ណខ្មៅស៊េរីថ្មីនេះវិញ​ ក៏​នៅ​តែ​មាន​ Hardware​ ដូច​ទៅ​នឹង​អាស៊េរី​ចាស់​ដែរ​ ពោល​វា​មាន​អេក្រង់​ទំហំ​ 4.3​ អ៊ីញ​ qHD,​ CPU​ Snapdragon​ 400​ Dual-core​ 1.7Ghz,​ រ៉េម​ទំហំ​ 1.5GB​ និង​កាមេរ៉ា​ទំហំ​ 8​មេហ្គា​ភិច​សែល។
Galaxy S4 និង S4 mini នឹងចាប់ផ្តើមដាក់លក់នៅក្នុងទីផ្សារ​នៅ​រុស្សី ​ក្នុង​ខែ​ក្រោយ​ហើយ​ ដែល​ S4​ នឹង​មាន​តម្លៃ​ 660$​ ចំណែក​ឯ​អាតូច​វិញ​តម្លៃ​ 460$។​ យ៉ាង​ណា​មិញ​ Samsung​ មិន​បាន​បញ្ជាក់​ថា​ វា​នឹង​មាន​លក់​ទូទាំង​សកល​លោក​នោះ​ទេ ​តែ​ប្រហែល​ជា​នឹង​មិន​មាន​នោះ​ទេ​ ដោយ​សារ​ S4​ Black ​Edition​ នេះ​ នឹង​មិន​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ណាស់ណា​នោះ​ទេ។
សម្រាប់ប្រិយមិត្តទាំងអស់គ្នាវិញ មានចំណាប់អារម្មណ៍យ៉ាងណាដែរ​ ចំពោះ​ម៉ូឌែល​ S4​ ព៌ណ​ខ្មៅ​ និង​សន្ទះ​ខាង​ក្រោយ​យ៉ាង​ស្រស់​ស្អាត​មួយ​នេះ?​ សម្រាប់​ខ្ញុំ​វិញ​ គឺ​វា​ពិត​ជា​ស្រស់​ស្អាត​ ប៉ុន្តែ​វា​យឺត​ពេល​ទៅ​ហើយ​ ដោយ​សារ​លុយ​សន្សំ​របស់​ខ្ញុំ​គឺ​សម្រាប់​ទិញ​ Galaxy​ S5​ មិនមែន​ Galaxy​ S4​ នោះ​ទេ។

ប្រភពពី៖ CamboReport

free counters

Dear Everyone,

If you guys have any common requests, please comment here.

This way will help us process your request.

Any requests which are not related to the specific post will not be handled in here. Please kindly understand.

We would like to apology in advance in case the requests cannot be handle.

CAMSTAR Group,