វាមិនមែនជាការងាយស្រួលទេនៅពេលតែសមត្ថភាពកុំព្យូទ័ររបស់ចុះ ខ្សោយ  ព្រោះថាការដើរយឺតនៃល្បឿនកុំព្យូទ័រនឹងធ្វើឱ្យការងារជាច្រើន របស់មិត្តយុវវ័យរាំងស្ទះ។ CAMSTAR  សូមលើកយកគន្លឹះមួយចំនួនផ្ដោតទៅលើវិធីសាស្ត្រធ្វើឱ្យកុំព្យូទ័រ របស់មានល្បឿនលឿនជាងមុន។
ដើម្បីស្រាយចម្ងល់ក្នុងការបង្កើនសមត្ថភាពកុំព្យូទ័រ សាស្ត្រាចារ្យជំនាញព័ត៌មានវិទ្យានៅវិទ្យាស្ថានស៊ីតិកលោក យ៉ិន  ស៊ីដេតរៀបរាប់អំពីគន្លឹះនោះថា  ជាទូទៅម៉ាស៊ីនកុំព្យូទ័រដើរយឺតដោយសារការប្រើប្រាស់រយៈពេលយូរ  និងមួយទៀតបណ្ដាលមកពីការឆ្លងមេរោគ។  ប៉ុន្តែប្រសិនបើវាមិនមានមេរោគចូលនោះទេដើម្បីធ្វើឱ្យកុំព្យូទ័រ កាន់តែដើរលឿនគេអាចអនុវត្តន៍តាមវិធីសាស្ត្រ ៣ ធំៗ។
ចំណុចទី ១ គឺការគ្រប់គ្រងទៅលើមេម៉ូរី (Managing Virtual Memory)
មានន័យថាប្រសិនបើទំហំ Ram តូចគេត្រូវ Configure លើវា  ដើម្បីជំនួយដល់ទំហំ Ram  នៃម៉ាស៊ីនកុំព្យូទ័ររបស់យើងកាន់តែដើរលឿន។
របៀបអនុវត្តន៍៖ Right  Click លើ My Computer/ Computer យកពាក្យ Properties ចុចលើ Advanced  System Setting ហើយចុចលើ Setting (Performance)។ ពេលចូលទៅក្នុងផ្ទាំង  Performance Option ត្រូវរើសយក Advanced ហើយចុចលើពាក្យ Change  បន្ទាប់មកដោះធិក Automatically…. ហើយត្រូវធីកលើ Custom Size  ដោយត្រូវបំពេញក្នុង Initial Size (ទំហំ 2ដងនៃ Ram) និង Maximum Size  (ទំហំ 4ដងនៃ Ram)។
ចំណុចទី ២ គឺការរៀបចំឯកសារឱ្យមានសណ្ដាប់ធ្នាប់ (Defragmenting Disks)
ចំណុចនេះមានន័យថាមិនមែនតម្រូវឱ្យយើងរៀបចំឯកសារនៅក្នុង កុំព្យូទ័រដាក់ឱ្យត្រឹមត្រូវនោះទេ ប៉ុន្តែវាន័យថា នៅពេលយើងធ្វើ Defragmenting Disks នៅលើកុំព្យូទ័រវានឹងរៀបចំឯកសារដែលឥតសណ្ដាប់ធ្នាប់ក្នុងប្រព័ន្ធ ដំណើរការឱ្យមានសណ្ដាប់ធ្នាប់តាមទីតាំងរបស់វា។ ចំណុចនេះអ្នកប្រើប្រាស់កុំព្យូទ័រអាចអនុវត្តយូរៗម្ដងក៏បានដែរ។
របៀបអនុវត្តន៍៖ ត្រូវ Right Click លើ Drive ណាមួយ ហើយជ្រើសរើសយក Tab Tools។ នៅក្នុង Tools ចុចលើពាក្យ Defragment now បន្ទាប់មកចុចលើ Defragment disk ពេលនោះវានឹងចាប់ធ្វើ Defrag។
ចំណុចទី ៣ គ្រប់គ្រងលើឯកសារឥតបានការ (Managing Temporary File)
ចំណុចទី ៣ តម្រូវឱ្យអ្នកប្រើប្រាស់ចូលទៅលុបឯកសារណាដែលឥតបានការដែលមាននៅ ក្នុងនៅក្នុងប្រព័ន្ធដំណើរការចោលឱ្យអស់ ព្រោះជារៀងរាល់នៅពេលដែលយើងបើកដំណើរការកម្មវិធីណាមួយគឺវាតែង តែបង្កើតឯកសារឥតប្រយោជន៍ឡើង។
របៀបអនុវត្តន៍៖ វាយពាក្យ %tmp% នៅក្នុង Run ពេលនោះវានឹងចូលទៅដល់កន្លែងផ្ទុកឯកសារឥតបានការ ហើយយើងអាចលុបឯកសារនោះចោលបាន។
អនុវត្តន៍តាមវិធីសាស្ត្រទាំងបីមិត្តយុវវ័យធ្វើឱ្យសមត្ថភាពកុំព្យូទ័ររបស់អ្នកកាន់តែមានល្បឿនលឿនជាងមុន៕
 
 






 
 
 
 
 
 
 
 
 
