នាពេលថ្មីៗនេះក្រុមហ៊ុន
Samsung ទើបតែបានបង្ហាញស្មាតហ្វូនថ្មីមួយទៀតស្រឡាយ Galaxy S
ដែលប្រសូត្រចេញពី Galaxy S3 គឺ Galaxy S3 Neo Plus។
តាមរយៈគេហទំព័រប្រទេស ចិនបានអោយដឹងថា ស្មាតហ្វូនស៊េរីថ្មីនេះមានរាងស្រដៀងគ្នាទៅនឹង Galaxy S3ដើមដែរ តែខុស ត្រង់ Galaxy S3 Neo Plus មានការផ្លាស់ប្តូរលើផ្នែកមួយចំនួន។
ភាពខុសគ្នាត្រង់ថា Galaxy S3 Neo Plus
អាចដាក់បានស៊ីម២ភ្ជាប់ជាមួយនឹងប្រព័ន្ធ ប្រតិបិត្តការ Android 4.3 និងមានប្រើCPUប្រភេទ 1.4GHz quad-core processor, កាមេរ៉ាទំហំ ៨មេហ្គាភិចសែល, បច្ចេកវិទ្យាអេក្រង់ Super AMOLEDទំហំ4.5អ៊ីង, ប្រព័ន្ធWi-Fi, Bluetooth, គាំទ្រកាតអង្គចងចាំប្រភេទ microSD
និងថ្ម 2100mAh ។
ប្រភពពីSammobile