បន្ទាប់ពីមានពត៌មានបែកធ្លាយពាក់ពន្ធ័នឹង Galaxy Note3 ថានឹងទទួលបានការបន្ទាន់ សម័យនូវជំនាន់ចុងក្រោយបង្អស់ KitKat 4.4.2 របស់android ស្របពេលជាមួយ
Galaxy S4 គ្រានោះក៏ធ្លាប់មានពត៌មានថា
កំពូលស្មាតហ្វូនប្រចាំឆ្នាំ២០១២របស់ Samsung គឺ Samsung Galaxy
Note2 និង Galaxy S3នឹងទទួលបានការបន្ទាន់សម័យ
kitkat 4.4.2 នៅចុងខែមេសាឆ្នាំនេះ។
ប៉ុន្តែឥលូវនេះបើយោងតាមប្រភពព័ត៌មានដែលទទួលបានពី Android Geeks , កំពូលស្មាត ហ្វូនទាំងពីរនេះ នឹងបានភ្លក់រសជាតិ Android ជំនាន់ចុងក្រោយបង្អស់នេះក្នុងចុងខែមីនា ឆ្នាំ២០១៤នេះហើយ។
Androidជំនាន់ចុងក្រោយ KitKat 4.4.2 ដែល Samsung នឹងបញ្ចេញអោយ
Galaxy S3 និង Note 2 មួយនេះ មានអត្ថប្រយោជន៍ខ្ពស់ណាស់ ដោយទូរស័ព្ទទាំងពីរនឹងមានល្បឿនកាន់តែលឿន ហើយស៊ីថ្មកាន់តែតិច រួមជាមួយនឹងកម្មវិធីពិសេសៗមួយចំនួនផងដែរ។
ប្រភពពីSammobile